ភ្នំពេញ៖ ជនសង្ស័យម្នាក់ រួមជាមួយនិងថ្នាំញៀន១៦កញ្ចប់តូច ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ព្រែកប្រាចុះបង្ក្រាបបានជាក់ស្ដែងដែលកំពុងតែឈរចែកចាយ។
ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០១៧ កើតហេតុនៅជាប់និងផ្លូវព្រែកប្រា ស្ថិតក្នុងភូមិអូរអណ្ដូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះតូច មិនា ភេទប្រុស២៤ឆ្នាំ រស់នៅ/ស្នាក់នៅភូមិអូរអណ្ដូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ និងដកហូតបានថ្នាំញៀនចំនួន១៦កញ្ចប់តូច ។
លោក ឡូ ភារុម្យ នាយមេប៉ុស្ដិ៍ព្រែកប្រា បានប្រាប់ឲ្យដឹងថា មុននិងឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើបាន មុនដំបូងគឺ កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ដែលប្រចាំការក្នុងមូលដ្ឋាន បានជិះម៉ូតូល្បាតក្នុងមូលដ្ឋាន ហើយក៏បានឃើញជនសង្ស័យម្នាក់ខាងលើកំពុងឈរនៅចញ្ចើមផ្លូវកំពុងតែចែកចាយថ្នាំញៀន ដោយឃើញបែបនេះកម្លាំងនគរបាលប៉ុស្ដិ៍ព្រែកប្រាក៏បានឃាត់ខ្លួននិងឆែកឆែរកឃើញថ្នាំញៀនមានចំនួន៥កញ្ចប់តូចនៅនិងខ្លួន។
បច្ចុប្បន្នជនសង្ស័យម្នាក់ដែលឃាត់បាននោះ ត្រូវបានកងកម្លាំងប៉ូស្ដិ៍ព្រែកប្រា នាំយកទៅសាកសួរចម្លើយ និងកសាងសាណុំរឿងចាត់ការបន្តនីនីតិធីច្បាប់៕ ភារ៉ា ដង្កោ