ព័ត៌មានទាន់ហេតុការណ៍៖

កម្មវិធី POOL PARTY របស់ស្រាបៀរ Heineken នៅក្លិប DIB ទទួលបានជោគជ័យ

ចែករំលែក៖

ភ្នំពេញ៖ ស្រាបៀរ Heineken ជាស្រាបៀរគុណភាពលំដាប់ថ្នាក់លេខ១ក្នុងពិភពលោកបានរៀបចំកម្មវិធីជប់លៀងមួយដែលមានឈ្មោះថា Las Vegas Style Pool Party ដោយទទួលបានភាពជោគជ័យគួរឲ្យកត់សម្គាល់ក្រោមការសហការជាមួយក្រុម EDM Cambodia និងទីភ្នាក់ងារ Code Red នៅក្លិប DIB (Dara Independence Beach Club) កោះពេជ្រ កាលពីថ្ងៃសៅរ៍ទី 11 ខែកុម្ភៈកន្លងមក។

អ្នកគាំទ្រស្រាបៀរ Heineken និងភ្ញៀវបានចូលរួមយ៉ាងច្រើនកុះករក្នុងកម្មវិធី Pool Party ដែលបានរៀបចំដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានធ្វើឡើងនៅទីកន្លែងដែលជាអាងហែលទឹកធំជាងគេបំផុតនៅក្នុងរាជធានីភ្នំពេញ។

ការរៀបចំប្រគំតន្រ្តីយ៉ាងពិសេសអស្ចារ្យបានផ្តល់ជូនដោយលោក Leeroy Thornhill ជាសមាជិកស្ថាបនិកនៃក្រុមតន្រ្តីអេឡិចត្រូនិកដ៏ល្បីល្បាញអស្ចារ្យដែលមានឈ្មោះថា The Prodigy ដែលបានធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ និងបាននាំយកតន្ត្រីអេឡិចត្រូនិកអន្ដរជាតិចម្រុះមកកាន់ព្រះរាជាណាចក្រអច្ឆរិយៈរួមជាមួយនឹងតន្ត្រីករមានទេពកោសល្យចម្រុះពូជសាសន៍ល្បីៗជាច្រើនរូបដូចជា Lefty មកពីប្រទេសហុងគ្រី ឌីជេ Rakky ឌីជេ Yoku និង Saint Vincent មកពីប្រទេសបារាំង និង Tim Coates មកពីចក្រភពអង់គ្លេស។

លោក Leeroy Thornhill ជាតារាកិត្តិយសនៃកម្មវិធីពិសេសនេះ បានមានប្រសាស៍ថា៖ “ខ្ញុំមានអារម្មណ៍រំភើបចិត្តណាស់ដែលបានចូលរួមក្នុងកម្មវិធីពិសេសនេះដែលរៀបចំឡើងដោយស្រាបៀរ Heineken ក្រុម EDM Cambodia និងទីភ្នាក់ងារ Code Red ហើយខ្ញុំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ និងនាំយកតន្ត្រីអេឡិចត្រូនិកអន្ដរជាតិចម្រុះថ្មីៗមកកាន់ព្រះរាជាណាចក្រអច្ឆរិយៈរួមជាមួយនឹងតន្ត្រីករដែលមានទេពកោសល្យចម្រុះពូជសាសន៍ល្បីៗជាច្រើនរូបទាំងក្នុងសុ្រក និងក្រៅស្រុក។”

កម្មវិធី Pool Party នៅក្លិប DIB បានបើកជាផ្លូវការនៅម៉ោង 3 រសៀល ថ្ងៃសៅរ៍ដោយមានភ្ញៀវចូលរួមយ៉ាងច្រើនកុះករនៅក្នុងកម្មវិធីនេះរហូតដល់យប់ជ្រៅ ហើយនិងបានរីករាយក្រេបរសជាតិឆ្ងាញ់នៃស្រាបៀរ Heineken។

ដើម្បីទទួលបាននូវព័ត៌មានថ្មីៗអំពីកម្មវិធីផ្សេងៗដែលឧបត្ថម្ភដោយស្រាបៀរ Heineken សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ៖ www.facebook.com/Heineken/៕ វឌ្ឍនា

IMG_3702-600x400 IMG_3708-600x400 IMG_3713-600x400 IMG_3837-600x400 IMG_3710-600x400 IMG_3725-600x400 IMG_3840-600x400 IMG_3846-600x400


ចែករំលែក៖