ព័ត៌មានទាន់ហេតុការណ៍៖

កីឡាការិនី ហេង ម៉ីជូ មិនហ៊ានសង្ឃឹមខ្ពស់សម្រាប់ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិខេត្តព្រះសីហនុ

ចែករំលែក៖

ភ្នំពេញ៖ កីឡាការិនី ហេង ម៉ីជូ អ្នករត់ចម្ងាយ១០គីឡូម៉ែតអាជីពរបស់កម្ពុជា បានប្រាប់ឲ្យដឹងថា នៅព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាម៉ារ៉ាតុងអន្តរជាតិ ខេត្តព្រះសីហនុ នាឆ្នាំថ្មី ខ្លួនរំពឹងថាអាចរក្សាកំណត់ត្រាឆ្នាំចាស់បាន ខណៈដែលបច្ចុប្បន្ន ហេង ម៉ីជូហាក់ពុំសូវមានពេលវេលាគ្រប់គ្រាន់ក្នុងការហាត់ត្រៀមដូចមុនៗនោះទេ ។

ហេង ម៉ីជូ បានបញ្ជាក់ថា មូលហេតុរូបនាងមិនហ៊ានរំពឹងបង្កើតគុណផលថ្មី នៅព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង អន្តរជាតិនេះ ព្រោះបច្ចុប្បន្ន ការហ្វឹកហាត់របស់នាង ពុំបានគ្រប់គ្រាន់ដូចពេលមុននោះទេ ព្រោះ“ខ្ញុំមានការងារមមាញឹកច្រើនដូចជាការសិក្សា និង ការមើលថែរក្សាជីតាមានជំងឺសំរាកនៅមន្ទីរពេទ្យ ធ្វើឲ្យគុណផលរបស់ខ្ញុំប្រែប្រួលខុសពីឆ្នាំមុនៗច្រើន” ។

ហេង ម៉ីជូ បញ្ជាក់បន្ថែមថា អ្វីដែលលើសពីនេះ គឺការប្រមូលផ្តុំ បំប៉នសមត្ថភាព ឆ្នាំនេះ “នាងខ្ញុំត្រូវកាត់ចោលគ្មានឈ្មោះប្រមូលផ្តុំនោះទេ ដោយសារនាងខ្ញុំ ជាប់ភារកិច្ចទៅសិក្សានៅប្រទេសថៃរយៈពេល៤ឆ្នាំ លើជំនាញគ្រប់គ្រងកីឡា តាមរយៈអាហាររូបករណ៍ដែលផ្តល់ដោយរាជរដ្ឋាភិបាលកម្ពុជា” ។

គួររំលឹកថា កាលពីឆ្នាំ២០១៦ ក្នុងព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង អន្តរជាតិ ខេត្តព្រះសីហនុ កីឡាការិនី ហេង ម៉ីជូ រត់តំណាងឲ្យសាកលវិទ្យាអាស៊ីអឺរ៉ុប ជាប់ចំណាត់ថ្នាក់លេខ២ លើវិញ្ញាសារត់ចម្ងាយ១០ គីឡូម៉ែត្រ ដោយចាញ់កីឡាការិនីរបស់ប្រទេសថៃ ៕ សារីម

sarim (2) sarim sarim (1)


ចែករំលែក៖