ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី នាំយកថវិកាចំនួន២២.៧៨៧ដុល្លាអាមេរិក ប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា

ចែករំលែក៖

ភ្នំពេញ៖ លោក ហ៊ុនម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមការងារ បាននាំយកថវិកាមូលនិធិចំនួន២២.៧៨៧ដុល្លារអាមេរិក ដែលទទួលបានពីការលក់សំបុត្រប្រកួតបាល់ទាត់ ALL STAR ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ SOCER LEAGUE លើកទី៤ កាលពីថៃ្ងទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ។

លោក ហ៊ុនម៉ានី បានឲ្យដឹងថា ថវិកាដែលសហភាពសហ័ន្ធយុវជនកម្ពុជាបានប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផានាពេលនេះ គឺបានមកពីលក់សំបុត្រចូលទស្សនាការប្រកួតបាល់ទាត់ ALL STAR ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ SOCER LEAGUE លើកទី៤ ថវិកាទាំងអស់នេះ បានតាមរយៈការលក់សំបុត្រដល់ពីប្រជាពលរដ្ឋកម្ពុជា និងការចូលរួមពីសំណាក់សប្បុរសជនក្នុងស្រុក ។

លោកបានថ្លែងអំណរគុណចំពោះ ក្រុមការងារគណៈកម្មការរៀបចំការប្រកួតបាល់ទាត់ SOCER LEAGUE លើកទី៤ និងក្រុមកីឡាករ ALL STARទាំងអស់បានចំណាយពេលវេលាចូលរួមប្រកួតយ៉ាងអស់ពីបេះដូង ដើម្បីបង្កបរិយាកាសសប្បាយរីករាយ ធ្វើឲ្យព្រឹត្តិការណ៍ប្រកួតនេះបញ្ចប់ដោយភាពជោគជ័យ និងប្រមូលបានថវិកា ចំនួន២២.៧៨៧ដុល្លារ សម្រាប់ឧបត្ថម្ភជូនមន្ទីរគន្ធបុប្ផាថែមទៀតផង។

លោក បានចាត់ទុកថាការចូលរួមរបស់ក្រុមការងារគណៈកម្មការរៀបចំការប្រកួតបាល់ទាត់ SOCER LEAGUE និងប្រជាពលរដ្ឋ សប្បុរសជនដែលបានទិញជាសំបុត្រចូលទស្សនាការប្រកួតបាល់ទាត់ គឺជាសកម្មភាពមនុស្សមិនអាចកាត់ថ្លៃបាន ចូលរួមថវិកាបន្តិចៗម្នាក់ តែជួយសង្រ្គោះដល់អាយុជីវិតរបស់កុមារកម្ពុជាបានច្រើននាក់ ដែលកំពុងសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផានាបច្ចុប្បន្ននេះ ៕ សារីម

RES RES (1) RES (2) RES (3)


ចែករំលែក៖