ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ លូ ភិបាលខេត្តកំពង់ធំដឹកនាំក្រុមការងារចុះពិនិត្យ និងដោះស្រាយដីពលរដ្ឋនៅតំបន់ពីរ ស្រុកសន្ទុក ស្នើឲ្យក្រុមហ៊ុនចិនពង្រីកទ្រូងផ្លូវ ដាក់លូ និងធ្វើស្ពាន

ចែករំលែក៖

ខេត្តកំពង់ធំ៖ លោក សុខ លូ អភិបាលខេត្ត កំពង់ធំ បន្ទាប់ពីទទួលបានព័ត៌មាន និងសំណូមពីប្រជាពលរដ្ឋ ដែលកំពុងជួបបញ្ហាជាមួយក្រុមហ៊ុនចិនអភិវឌ្ឋ្យន៍សាងសង់ផ្លូវនៅតំបន់ដីនាគជ្រុំ ស្រុកសន្ទុក រួចមក នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧

លោក សុខ លូ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យផ្ទាល់ ដោយបានដោះស្រាយពន្យល់បន្ថែមជូនបងប្អូនប្រជាពលរដ្ឋថា ដីតំបន់នាគជ្រុំនេះ ស្ថិតនៅក្នុងឃុំកកោះ ស្រុកសន្ទុក ជាដីតំបន់ពីរ បងប្អូនប្រជាពលរដ្ឋក្នុងមួយគ្រួសារ គឺអាចមានដីត្រឹមតែ៥ហិកតាទេ គ្រួសារបងប្អូនទាំងអស់អាស្រ័យផលបាន ប៉ុន្តែមិនមានប្លង់ធ្វើជាកម្មសិទ្ធិបានទេ ។

ជាមួយគ្នានេះដែរ លោក បានណែនាំដល់ប្រជាពលរដ្ឋកុំឲ្យជឿពាក្យញុះញង់របស់ជនមួយចំនួន ដែលតែងតែបោកបញ្ឆោតបងប្អូននាំឲ្យខាតប្រយោជន៍ផ្ទាល់ខ្លួន តែប៉ុណ្ណោះ។ រីឯក្រុមហ៊ុនចិន ប៉ាវហ្វុង ក៏បានទទួលយកតាមការស្នើរបស់ លោក អភិបាលខេត្ត ដោយការសាងសង់ផ្លូវរបស់ក្រុមហ៊ុននេះ ត្រូវពង្រីកទ្រូងផ្លូវ អោយធំជាងមុន ងាយស្រួលដល់កសិករដឹកជញ្ជូនកសិផល។ ផ្លូវនេះ ក៏ត្រូវដាក់លូ និងធ្វើស្ពានមួយចំនួន ដើម្បីកាត់បន្ថយផលប៉ះពាល់ផ្សេងៗផងដែរ ។

ក្រោយមានដំណោះស្រាយរបស់អភិបាលខេត្តខាងលើនេះ គេឃើញបងប្អូនប្រជាពលរដ្ឋមានការសប្បាយចិត្តខ្លាំងណាស់ និងនាំគ្នាសំដែងការគាំទ្រចំពោះការដឹកនាំដោះស្រាយរបស់លោក សុខ លូអភិបាលខេត្តផងដែរ។

សូមបញ្ជាក់ថា ថ្មីៗនេះក្រុមហ៊ុនចិនប៉ាវហ្វុង រងការចោទប្រកាន់ពីប្រជាពលរដ្ឋថា បានអភិវឌ្ឋ្យន៍ដោយ កំពុងសាងសង់ផ្លូវនៅតំបន់នោះប្រវែង១២គីឡូម៉ែត្រ ហើយបានបំពាន់លើដីអាស្រ័យផលរបស់ប្រជាពលរដ្ឋ ហើយម្យ៉ាងទៀត ផ្លូវសាងសង់នោះ ពុំមានដាក់លូ និងធ្វើស្ពានទេ។

ប៉ុន្តែតំណាងក្រុមហ៊ុនចិនបានរាយការណ៍ជូនអភិបាលខេត្តក្នុងពេលចុះពិនិត្យខាងនេះថា ការអភិវឌ្ឋ្យរបស់ក្រុមហ៊ុននេះ ពុំមានប៉ះពាល់រំលោភលើដីប្រជាពលរដ្ឋនោះឡើយ ៕ ប៊ុន រិទ្ធី

sb (6) sb sb (1) sb (2) sb (3) sb (4) sb (5)


ចែករំលែក៖