ភ្នំពេញ៖ ហេតុការណ៍បង្កការភ្ញាក់ផ្អើលទាំងព្រឹក ខណៈដែលបុរសជាអ្នករត់ម៉ូតូឌុបម្នាក់ បានបែកគ្នាជាមួយប្រពន្ឋហើយផឹកស្រាស្រវឹងរាល់ថ្ងៃ រហូតដេកក្អួតធ្លាក់ឈាមស្លាប់ភ្លាមនៅក្នុងផ្ទះ ។ ក្នុងហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជនីភ្នំពេញ។
បុរសរងគ្រោះ ខាងលើនោះមានឈ្មោះ កៅ គន្ធី អាយុ៤៧ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅក្បែរចំណុចកើតហេតុខាងលើ គាត់ជាបុរសពោះម៉ាយ ដែលប្រពន្ធគាត់បានមានស្នេហ៍ថ្មី និងបានចាកចេញពីគាត់អស់រយៈពេលជាង៣ឆ្នាំមកហើយ និងម្តាយឈ្មោះ ឡាក់ ម៉េង អាយុ៦៧ឆ្នាំស្នាក់នៅភូមិកើតហេតុខាងលើ ។
យោងតាមសម្ដីម្ដាយជនរងគ្រោះបានប្រាប់អោយដឹងថា កូនគាត់មានប្រពន្ធ និងកូនហើយៗប្រពន្ធបាន រត់ចោលទៅតាមប្រុសថ្មី ទើបធ្វើអោយកូនគាត់ពិបាកចិត្ត ដើរផឹកមិនចូលផ្ទះទេ ទើបបណ្តាលអោយធ្លាក់ខ្លួនមានជំងឺក្រិនថ្លើម ដោយបានយកទៅព្យាបាលបានធូរស្រាលម្តងហើយ ហើយពេទ្យបានហាមមិនអោយផឹកស្រាទៀតទេ តែកូនគាត់នៅតែផឹករហូតមកដល់ថ្ងៃនេះ បានក្អួតឈាមស្លាប់នៅក្នុងផ្ទះការដ្ឋានសាងសង់លើនេះ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា បុរសដែលស្លាប់ខាងលើនេះ តែងតែមកផឹកស្រានៅក្នុងកាដ្ឋានផ្ទះជួលខាងលើនេះជារៀងរាល់ថ្ងៃហើយរត់ម៉ូតូឌុបផងដែរ តាមសម្តីដែលគាត់នៅរស់តែតែនិយាយថា គាត់ខូចចិត្តយ៉ាងខ្លាំងដោយប្រពន្ឋរបស់គាត់បានលួចផឹតគាត់រត់តាមប្រុសថ្មី ធ្វើអោយគាត់ឈឺចិត្តណាស់ ទើបគាត់ផឹកស្រារាល់ថ្ងៃ ពេលខ្លះអត់បាយទឹកទៀត ហើយគាត់មានផ្ទះដែរ តែមិនដែលទៅដេកទេ គឺគាត់នៅសំរាកនៅកាដ្ឋាននេះហើយនៅថ្ងៃកើតហេតុគាត់បានផឹកស្រាអស់ជាច្រើនលីត្រ ស្រាប់តែព្រឹកឡើងមិនបានឃើញគាត់ចេញមករត់ម៉ូតូ នាំគ្នាទៅមើលបានឃើញគាត់ស្លាប់ហើយ មានស្នាមក្អួតសុតតែឈាមទៀត មានកាភ្ញាក់ផ្អើលរាយការណ៍អោយសម្ថតកិច្ចមូលដ្ឋានចុះមកពិនិត្យ។
ក្រោយពីសម្ថតកិច្ចពិនិត្យលើសាកសពរួចបានសន្និដ្ឋានថា ស្លាប់ដោយសារតែជំងឺក្រិនថ្លើម ហើយសម្ថតកិច្ចបាន ប្រគល់សពអោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ភារ៉ា ដង្កោ