ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់សង្ស័យចោរឆក់កាបូបដួលបោកក្បាលសន្លប់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖នារីម្នាក់បានរងរបួសធ្ងន់ សន្លប់ស្តូកស្តឹងដួលបោកក្បាលទៅនឹងថ្នល់ ហើយត្រូវបានអ្នកដំណើរឃើញជួយសង្គ្រោះដោយសង្ស័យថា ចោរឆក់កាបូប។

ករណីនេះ បង្កភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១៤និង៥៥នាទីរសៀល ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចផ្លូវ១៩៧០ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

នារីរងគ្រោះមានឈ្មោះ យ៉ាង សុជាតា អាយុ២១ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់ភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ប្រភពពីបុរសម្នាក់បានប្រាប់ថា មុនកើតហេតុ គាត់ឃើញនារីខាងលើជិះម៉ូតូម្នាក់ឯងម៉ាកស្កូពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CE-3865 បើកបរក្នុងទិសដៅពីកើត ទៅលិច លុះមកដល់ចំណុចកើតហេតុ ក៏ឃើញមានជនសង្ស័យ២នាក់ ជិះម៉ូតូមិនស្គាល់ម៉ាក ពណ៌ខ្មៅ ក្នុងទិសដៅច្រាស់គ្នា មកធ្វើសកម្មភាពឆក់យកកាបូបស្ពាយជំហៀងរបស់នាង ហើយជិះម៉ូតូគេចខ្លួនដោយសុវត្ថិភាព ចំណែកនារីរងគ្រោះបានដួលម៉ូតូបោកក្បាលសន្លប់កណ្តាលផ្លូវម្នាក់ឯង ត្រូវបានអ្នកដំណើរជួយសង្គ្រោះ និងយកមកអោយអង្គុយក្បែរចិញ្ចើមផ្លូវ ។

ក្នុងករណីខាងលើនេះ ក្រោយពីនាងដឹងខ្លួនបានទំនាក់ទំនងក្រុមគ្រួសារមកនាំទៅមន្ទីរពេទ្យ ប៉ុន្តែពេលសមត្ថកិច្ចសាកសួរព័ត៌មានពីនាងថា តើករណីខាងលើចោរឆក់កាបូប ឫក៏ជិះម៉ូតូដួលដោយខ្លួនឯង ប៉ុន្តែជនរងគ្រោះមិនព្រមឆ្លើយ និងមិនសហការជាមួយសមត្ថកិច្ចឡើយ ដោយព្យាយាមលាក់បាំងព័ត៌មាន។

បើតាមសំដីស្ត្រីជាម្តាយជនរងគ្រោះបានប្រាប់ថា នៅមុនកើត ហេតុ កូនគាត់ជិះម៉ូតូចេញពីផ្ទះដោយគាត់អោយមកសង្កាត់ ដើម្បីរត់ច្បាប់អាពាហ៍ពិពាហ៍ដោយមានស្ពាយកាបូបជំហៀងជាប់ខ្លួន (មិនចាំពណ៌) តែក្រោយមកគាត់ទទួលព័ត៌មានថា កូនគាត់ដួលម៉ូតូម្នាក់ឯងពេលគាត់មកដល់ ក៏មិនបានឃើញកាបូបដែលកូនស្ពាយនោះដែរ ដូចនេះគាត់អះអាងថា កូនគាត់គឺគ្រោះថ្នាក់ដោយចោរឆក់កាបូបមិនខាន ។

ក្រោយកើតហេតុ នារីរងគ្រោះត្រូវបងប្អូនដឹកតាមម៉ូតូទៅព្យាបាលនៅគ្លីនិកឯកជន៕ តុង សីហា

ae (1) ae (2) ae (3) ae (4)


ចែករំលែក៖