ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្ដមា៉ក ស៊ីណា មួយគ្រឿង បុកកង់ពីក្រោយពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់ ហើយរេចង្គូតទៅបុកដើមឈើមួយដើម

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្ដមា៉ក ស៊ីណា មួយគ្រឿង ទាំងស្រវឹងស្រា ហើយបើកក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកកង់ពីក្រោយពេញទំហឹង បណ្ដាលអោយលោកតាម្នាក់របួសធ្ងន់ ហើយរថយន្តបានរេចង្គូតទៅបុកដើមឈើមួយដើមជាប់ បើកលែងទៅមុខ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៥ ទៀបភ្លឺ ថ្ងៃ ២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុចស្ថានទូតចិន សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា៖ មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើក. រថយន្ដមា៉ក សុីណា មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ តាកែវ 2A-2100 ទាំងស្រវឹងស្រា បានធ្វើដំណើរតាមបណ្ដោយផ្លូវ ម៉ៅសេទុង ក្នុងទិសដៅពី កើតទៅលិច ខណៈដែលមកដល់ចំណុចកើតហេតុខាងលើ ក៏បានមកបុកកង់លោកតាពីក្រោយ បណ្ដាលលោកតាដែលជិះកង់ខាងលើរងរបួសធ្ងន់ហើយរថយន្តបានរេចង្កូតទៅបុកដើមឈើមួយដើមទៀត ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវរថយន្ដសាមុយដឹកទៅមន្ទីរពេទ្យ ចំណែកកង់ និងរថយន្ដខាងលើត្រូវបានសមត្ថកិច្ចវាស់វែង និង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ដើម្បីរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់៕ស រស្មី

image1 image2 image3 image4 image5


ចែករំលែក៖