ភ្នំពេញ៖មនុស្សប្រុសស្រី៩៧នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន រក្សាទុកគ្រឿងញៀន និងប្រើប្រាស់គ្រឿងញៀន នៅទូទាំងប្រទេស កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ។ នេះតាមបើតាមរបាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការនគរបាលជាតិ ។
ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននេះ សរុបទាំងអស់ចំនួន៤០ករណី ដោយរកឃើញវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកក ទម្ងន់៦៤,២១ក្រាមនិង៥៦កញ្ចប់តូច គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(WY)ទម្ងន់២០,៥៣ក្រាម។
សមត្ថកិច្ចរួមប្រតិបត្តិការនេះមាន១៦អង្គភាព មន្ទីរប្រឆាំងគ្រឿងញៀន , បាត់ដំបង , បន្ទាយមានជ័យ , កំពង់ចាម, កំពង់ស្ពឺ , កំពត , កណ្ដាល , កោះកុង , ក្រចេះ , សៀមរាប, ព្រះសីហនុ , ស្វាយរៀង , តាកែវ , កែប , ត្បូងឃ្នុំ និង រាជធានីភ្នំពេញ។
រាជរដ្ឋាភិបាលកម្ពុជា បានចេញប្រតិបត្តិការក្តៅក្នុងការបង្ក្រាបគ្រឿងញៀន ហើយគេសង្កេតឃើញថា ជនពាក់ព័ន្ធជាច្រើននាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់ ៕ ចេស្តា