ព័ត៌មានទាន់ហេតុការណ៍៖

សត្វខ្ទីងឡើងកមួយក្បាលចុះអុកឡុកសត្វពាហនៈក្នុងស្រុក

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មានការភ្ញាក់ផ្អើលឡើងទាំងព្រឹកពីសំណាក់ប្រជាពលរដ្ឋ ដែលបានប្រទះឃើញសត្វខ្ទីងដ៏កម្រឈ្មោលមួយក្បាល ឡើងកចុះមកអុកឡុកដេញវធ័ គោ ក្របីក្នុង ភូមិប្រជាពលរដ្ឋ ជាច្រើនថ្ងៃមកហើយ ។

ប្រភពរាយការណ៍ថា ការអុកឡុកនេះ ភាគច្រើនអុកឡុកនៅពេលយប់ ហើយទើបតែ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ សត្វខ្ទីងនោះបានរត់ឆ្លងកាត់ផ្លូវជាតិលេខ3 ពីក្រោមឡើងលើ សំដៅទៅជើងភ្នំកំចាយ ចំងាយពីផ្ទះប្រជាពលរដ្ឋ ជាប់ផ្លូវជាតិចំងាយប្រហែលជាង500ម៉ែត្រ ទើបប្រជាពលរដ្ឋថតយករូបភាពបាន។

មកទល់នឹងពេលនេះ មន្ត្រីជំនាញកំពុងយកចិត្តទុកដាក់ នឹង ការពារតាមឃ្លាំមើលខ្លាចសត្វខ្ទឹងមួយនេះមកវាយប្រហារដល់ប្រជាពលរដ្ឋ និងការតាមប្រមាញ់របស់ ព្រានប្រមាញ់ចំពោះសត្វដ៏កម្រខាងលើ។

បើទោះជាយ៉ាងណា មកទល់ពេលនេះសត្វខាងលើកំពុងតែសម្ងំលាក់ខ្លួននៅតាមជួរភ្នំកំចាយនៅឡើយទេ ៕ ឆ្លាម សមុទ្រ

ae (1) ae (2) ae (3) ae (4) ae (5) ae (6)


ចែករំលែក៖