ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមអាជីវករលក់ដូរក្នុងផ្សាររុងក្លឿជាង២០០នាក់តំណាង១ពាន់នាក់លើកបដាផ្ទុះការតវ៉ាឲ្យអាជ្ញាធរជួយរកដំណោះស្រាយឲ្យពូកគាត់លក់ដូរដូចដើមវិញ

ចែករំលែក៖

ប៉ោយប៉ែតៈ ក្រុមអាជីវករលក់ដូរក្នុងផ្សាររុងក្លឿ ប្រទេសថៃជាង២០០នាក់តំណាងឲ្យ១ពាន់នាក់ នាំគ្នាលើកពិដាផ្ទុះការតវ៉ា កាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅក្នុងសាលាក្រុងប៉ោយប៉ែត ឋិតក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រុមអាជីវករទាំងនោះ បានប្រាប់ថា ពួគគាត់មានការលំបាកខ្លាំង ដោយសារតែពេលថ្មីៗនេះ ក្រុមសមត្ថកិច្ចថៃបានរឹតបន្តឹងលើការចាប់ទំនិញក្លែងបន្លំស្លាកសញ្ញាដែលភាគីថៃចោទថា បានរំលោភកម្មសិទ្ធិបញ្ញា របស់គេ ហើយអាជ្ញាធរថៃបានធ្វើការបង្ក្រាបទប់ស្កាត់យ៉ាងតឹងរឹងរហូតដល់មានការចាប់ទាំងម្ចាស់ឥវ៉ាន់បញ្ជូនទៅកាន់តុលាការទៀតនោះ បានធ្វើឲ្យអាជីវករ មួយចំនួនធំត្រូវបានបិទតូបចោលមិនហ៊ានទៅលក់ ព្រោះតែខ្លាចរអានឹងការចាប់ពីសំណាក់ ក្រុម D.S.I និងសមត្ថកិច្ចថៃ។

កន្លងមក អាជ្ញាធរខេត្តបន្ទាយមានជ័យ និងអាជ្ញាធរខេត្តកែវ កាលពីរសៀល ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលភាគីកម្ពុជាដឹក ដោយ លោក អភិបាលរងខេត្ត បន្ទាយមានជ័យ ជួបជាមួយ លោក ក្លាណា រ៉ុងផុងចារើន អភិបាលខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃដើម្បីដោះស្រាយ បញ្ហាប្រឈមនានា ដែលកើតមានឡើង នាពេលចុងក្រោយនេះ ។

តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺជំនួបចរចាដោះស្រាយបញ្ហាខាងលើមិនទទួលបានជោគជ័យទេ ។ ដោយភាគីអាជាធរថៃស្នើឲ្យអាជ្ញាធរកម្ពុជាជួយផ្សព្វផ្សាយ ដល់ អាជីវករខ្មែរ ដែលលក់ដូរនៅក្នុងផ្សាររុងក្លឿ (ផ្សារថៃ) ឲ្យបានជ្រាប់ថា ទំនិញដែលល្មើសរំលោភលើកម្មសិទ្ធិបញ្ញា នៅក្នុងផ្សារ រោងក្លឿ អាជ្ញាធរថៃនឹងចាប់ផ្តើមបង្ក្រាប និងទប់ស្កាត់ចាប់ពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០១៧តទៅ ដោយមានផែនការបង្ក្រាប មាន២ចំណុច គឺ១បង្ក្រាប និងទប់ស្កាត់ចំពោះអ្នកលក់ដូរ ដែលដាក់តាំងលក់ តាមគ្រប់រួបភាពនៅទំនិញ ដែលល្មើសកម្មសិទ្ធិបញ្ញាដោយចាប់រឹបអូសយកទំនិញ និងឃាត់ខ្លួនម្ចាស់ទមនិញយកទៅតតាំងក្ដី ទី០២អាជ្ងាធរថៃបានផ្សព្វផ្សារមិនឧ្យប្រជាពលរដ្ឋខ្លួនទិញទំនិញល្មើសរំលភលើកម្មសិទបញ្ញាហើយនិងធ្វើការិតបន្តឹងចំពោះអ្នកទិញដោយថែមប៉ុស្តិ៍ត្រួតពិនិត្យឆែកឆេរចំនួនបីគោលដៅ ទៀតចាប់ពីរផ្សាររុងក្លឿទៅអារញ្ញ័ប្រាថេត ក្នុងករណីឆែកឆេរឃើញនិងអនុវត្តវិធានការច្បាប់ក្នុងប្រទេសគេ។

ចំពោះការស្នើសុំខាងភាគីកម្ពុជា ភាគីថៃពុំទាន់មានការឯកភាពឡើយ ដោយលើកឡើងថា រង់ចាំលទ្ធផលជំនួបប្រមុខដឹកនាំរបស់ខ្លួន លោកប្រាវីត វង្សសុវណ្ណ រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ថៃ ដែលអញ្ជើញទៅជួបទស្សនកិច្ច និងពិភាក្សាការងារជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាដើមខែមីនា ឆ្នាំ២០១៧។

ក្រុមអាជីវករសង្ឃឹមថា ការដាក់ញត្តិ របស់ក្រុមអាជីវករខ្មែរ ដែលលក់ដូរនៅផ្សាររុងក្លឿបានដាក់នៅសាលាក្រុងប៉ោយប៉ែតដើម្បីសុំកិច្ចអន្តរាគមន៍ ពីសម្តេចហ៊ុន សែន នោះ នឹងបានទៅដល់ដៃសម្តេច ហើយដោះស្រាយបានដោយជោគជ័យ ៕ វណ្ណា

ae (1) ae (2) ae (3) ae (4) ae (5)


ចែករំលែក៖