ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌព្រែកព្នៅខិតខំស្វែងរកសប្បុរសជន និងដៃគូអភិវឌ្ឍចូលរួមក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ៖ លោកសុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ បានជម្រុញឲ្យ អាជ្ញាធរសង្កាត់ទាំង៥ ខិតខំស្វែងរកសប្បុរសជន និង ដៃគូអភិវឌ្ឍនានា មកចូលរួមហេដ្ឋរចនានាសម្ព័ន្ធក្នុងមូលដ្ឋាន ព្រោះខណ្ឌព្រែកព្នៅជាខណ្ឌជាយក្រុង មានវិសាលភាពធំធេង ក្នុង១ឆ្នាំៗ កញ្ចប់ថវិកា ថ្នាក់ខណ្ឌ សង្កាត់ ដែលថ្នាក់ជាតិទម្លាក់មក មានចំនួនតិច មិនសមស្រប ទៅនឹងទំហំនៃតម្រូវការនោះឡើយ។ដូចនេះសង្កាត់ ទាំងអស់សូមជួយផ្សព្វផ្សាយ និងគៀងគរ ដល់សប្បុរសជននានា មកជួយកសាង ហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធិផលនានា ដោយបង្កលក្ខណៈងាយស្រួលដល់ពួកគាត់ ។បើគាត់ជួយកសាងហើយចង់ដាក់ឈ្មោះរបស់គាត់ អាជ្ញាធរនិងដាក់ឈ្មោះជូន តែ ការដាក់ឈ្មោះនោះគឺត្រូវមានកម្រឹត និងទំហំរបស់ វា ។

លោក អភិបាលខណ្ឌមានប្រសាសន៍ដូចនេះ ក្នុងកិច្ចប្រជុំសមញ្ញលើកទី៣៣ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅអណត្តិ ទី២ នាព្រឹកថ្ងៃទី ២៨ ខែ កុម្ភៈនេះ នៅសាលាខណ្ឌ។

លោកបញ្ជាក់ថា ព្រែកព្នៅជាខណ្ឌថ្មីដែលទើបបង្កើតឡើង បានជាង២ឆ្នាំប៉ុណ្ណោះ បច្ចុប្បន្ន នេះ មានការប្រែប្រួលមុខមាត់គួរឲ្យកត់សម្គាល់ ពិសេស លើផ្នែកហេដ្ឋារចនាសម្ព័ន្ធ។ ក្នុងរយៈពេលជាង២ឆ្នាំ ស្ពាន និង ផ្លូវជាច្រើនខ្សែ ក្នុងខណ្ឌព្រែកព្នៅ ត្រូវបាន ស្ថាបនាឡើង ក្នុងនោះមានផ្លូវបេតុង ក្នុងសង្កាត់ទាំង៥ ផ្លូវក្រាលខ្សាច់ភ្នំ និង ក្រាលគ្រួសក្រហម ផ្លូវបេតុង លេខ៤២ ក្នុងសង្កាត់ពន្សាំងព្រមទាំង ផ្លូវ និងស្ពានបេតុង ឆ្លងកាត់តំបន់ឡុងឈិន ក្នុងសង្កាត់ព្រែកព្នៅផងដែរដែលជាមូលនិធិរបស់សាលារាជធានីភ្នំពេញ និង ក្រសួងសាធារណៈការ និងដឹកជញ្ជូន។ បច្ចុប្បន្ននេះ ផ្លូវបេតុង កាត់តំបន់ឡុងឈិន កំពុងដំណើរការចាក់បេតុង បានប្រមាណ៧០%ហើយ ចំណែកស្ពានវិញ កំពុងបុកគ្រឹះជិតរួចរាល់ហើយដែរ។ ប៉ុន្ដែ អ្វីដែលជាបញ្ហាចំពោះស្ពាននេះ គឺនៅជាប់ ជំពាក់រឿងផលប៉ះពាល់ តំបន់គល់ស្ពានខាងជើង ជាប់ផ្លូវ១៥១ ដែលមិនទាន់ដោះស្រាយចេញ ដោយសារម្ចាស់ដីទាមទារតម្លៃខ្ពស់ ហើយ ខណ្ឌពុំមានកញ្ចប់ថវិកាសម្រាប់ដោះស្រាយ ប៉ុន្ដែ ទោះជាយ៉ាងណា សាលាខណ្ឌបានបញ្ជូន ទៅសាលារាជធានីភ្នំពេញ រួចហើយដើម្បីធ្វើការដោះស្រាយ។

លោក ម៉ៅ បូរ៉ា ប្រធាន ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅបានកោតសរសើរ គណៈអភិបាលខណ្ឌ និងគ្រប់បណ្ដាអង្គភាព ការិយាល័យជំនាញ ពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុក ដាក់រួមសហការគ្នាក្នុងការ អភិវឌ្ឍមូលដ្ឋាន ដើម្បីលើកកម្ពស់ស្ថានភាពជីភាព រស់នៅរបស់ប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អប្រសើរ ៕ ព្រែកជ័យ

ae (3)

ae (1) ae (2)
ae (4) ae (5) ae (6)


ចែករំលែក៖