ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ត្រូវប្រជាពលរដ្នចាប់បាននាំគ្នាវាយទើបប្រគល់ឲ្យសមត្ថកិច្ចបន្ទាប់ពីធ្វើសកម្មភាពឆក់ទួរសព្ទ័

ចែករំលែក៖

ភ្នំពេញ : ជនសង្ស័យម្នាក់ ត្រូវត្រូវប្រជាពលរដ្នចាប់បាននាំគ្នាវាយទ្រមខ្លន ទើបប្រគល់ឲ្យនគរបាលបុ៉ស្តិ៍ទឹកល្អក់២ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់ទួរសព្ទ័ដៃ១គ្រឿង ពីនារីម្នាក់បានសម្រេច បង្កការភា្ញក់ផ្អើលកាលវេលាមោ៉ង២និង១០នាទីរសៀល ថ្ងៃទី២ ខែមីនា ឆ្នាំ ២០១៧តាម បណ្ដោយ ផ្លូវ លេខ១៨២ សង្កាត់ វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ជនសង្ស័យ មានឈ្មោះ រា៉ វុធ ភេទ ប្រុស អាយុ ១៩ឆ្នាំ មុខរបរ សិស្ស ស្នាក់ នៅផ្ទះ នៅម្ដុំអរិយក្សេត្រ ខេត្តកណ្ដោល  ។

ជនរងគ្រោះឈ្មោះ កុយ ឌួងវក្ខ័ល ភេទស្រី អាយុ ១៧ ឆ្នាំ  ស្នាក់ ផ្ទះ៩៣ ភូមិគោកឃ្លៀង សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ ។

បើតាមប្រភពពត៌មានបានប្រាប់ឲ្យដឹងថា មុនដោយមុនកើតនារីរងគ្រោះបានជិះមូ៉តូចេញពីផ្ទះ ពេលមកដល់ចំណុចផ្លូវកើតហេតុខាងលើ ក៏ស្រាប់តែមានជនសង្ស័យ២នាក់ មូ៉តូ១គ្រឿង ម៉ាកស្តុបពី ពណ៌ក្រហម អត់ចាំស្លាកលេខ ស្របទិសគ្នាមកពីក្រោយ ក៏ធ្វើសកម្មភាពឆក់ទួរសព័្ទដៃ១គ្រឿងពីជនរងគ្រោះ បានសម្រេច ភ្លាមៗនោះក៏ត្រូវមានអ្នកធ្វើដំណើរតាមផ្លូវ និងជនរងគ្រោះបានដេញតាមពីក្រោយ រហូតដល់ផ្លូវលេខ១៦៧ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ធ្វើ្យក្រុមជនសង្ស័យភ័យ បណ្ដាលឲ្យដួលមូ៉តូ ក៏ត្រូវប្រជាពលរដ្នដេញចាប់បាន ខណៈនោះក៏ត្រូវនគរបាលបុ៉ស្តិ៍ទឹកល្អក់២ បានមកដល់ផងដែរ ក៏បាននាំខ្លួនជនសង្ស័យម្នាក់។ ចំណែកជនសង្ស័យម្នាក់ទៀត លើកមូ៉តូជិះគេចខ្លួនបាត់សម្រោលតែម្តង ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលកបុ៉ស្តិ៍ទឹកល្អក់២ប្រគល់ឲ្យទៅសមត្ថកិច្ចខណ្ឌ៧មករានាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីសួរនាំចាត់ការតាមនីតិវិធី៕ ស រស្មី

IMG-20170302-WA0059 IMG-20170302-WA0058 IMG-20170302-WA0055

 


ចែករំលែក៖