ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូមួយគ្រឿងជ្រុលបុករថយន្តពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ ខណៈបើកម៉ូតូមួយគ្រឿង មា៉កហុងដា c125 ជ្រុលទៅបុករថយន្ត ហាយឡែនឌ័រ ពេញទំហឹង ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៥និង៣០នាទីទៀបភ្លឺ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៧ តាមបណ្តោយ ផ្លូវ៤៨៤ កែងនឹងផ្លូវ៩៩ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខ ភ្នំពេញ 1BZ.3040 ជិះក្នុងទិសដៅពីត្បូងទៅជើង ពេលមកដល់កន្លែងកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក ហាយឡែនឌ័រ មិនចាំស្លាកលេខ ជិះក្នុងទិសដៅពីលិចមកកើត ពេលមកដល់ចំណុចកើតហេតុ ផ្លូវបែកជាបួនមូ៉តូជិះលឿនពេកចាប់ហ្វ្រាំងមិនទាន់ ក៏បុករថយន្តហាយឡែនឌ័រពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ ភ្លាមៗនោះត្រូវបានរថយន្តសង្ក្រោះ បន្ទាន់បញ្ចូនទៅមន្ទីពេទ្យភ្លាមៗផងដែរ ចំណែករថយន្តខាងលើបើកចេញទៅបាត់។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទាក់ទងទៅសាច់ញាតិដើម្បីមកទទួលយកម៉ូតូទៅរក្សាទុកផងដែរ ៕ ស រស្មី

image1 image2


ចែករំលែក៖