ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តព្រះសីហនុឃាត់ខ្លួនជនសង្ស័យ៥នាក់សង្ស័យធ្វើសកម្មភាពកាប់ជនរងគ្រោះម្នាក់

ចែករំលែក៖

ក្រុងព្រះសីហនុ៖ សមត្ថកិច្ចនៃស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យដែលធ្វើសកម្មភាពកាប់ជនរងគ្រោះម្នាក់ឲ្យរងរបួសធ្ងន់នៅឆ្នេរកន្ទុយនាគ កាលពីយប់ទៀបភ្លឺ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧ នគរបាលចាប់ខ្លួនបានហើយកាលពីរសៀលថ្ងៃដដែលនេះ។

ជនស្សយ័មានគ្នា៥នាក់ក្នុងនោះចាប់ខ្លួននៅស្រុកស្ទឹងហាវចំនួន៣នាក់ និងនៅក្រុងព្រះសីហនុចំនួន២នាក់ រួមមានមានឈ្មោះ :

១.ឈ្មោះ សុខ ដារ៉ូ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ (ជនដៃដល់)។

២.ឈ្មោះ វង្ស ពិសិដ្ឋ ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ (ជនដៃដល់)។

៣.ឈ្មោះ ម៉ៅ ចាន់បូរ៉ា ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅ ភូមិ២ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ (សហចារី)។

៤.ឈ្មោះ ហ៊ន វីរះ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅក្រុម១៧ ភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ (សហចារី)។

៥.ឈ្មោះ យាង មករា ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅក្រុម១៦ ភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ (សហចារី)។

ចំណែកជនរងគ្រោះឈ្មោះ តាំ សុខងួន ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ យោធា មានទីលំនៅភូមិអ៊ុងក្នុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រងរបួសត្រូវក្បាល ២ដាវ, ត្រូវជើងខាងឆ្វេងក្រោមជង្គង់បណ្តាលឲ្យបាក់, ត្រូវប្រអប់ដៃខាងស្តាំ និងត្រូវកជើង រងរបួសធ្ងន់ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលធ្វើសំណុំរឿងបញ្ជូនទៅតុលាការ ៕ ឆ្លាម សមុទ្រ

de (4) de de (1) de (2) de (3)


ចែករំលែក៖