ភ្នំពេញ៖ ស្រ្តីម្នាក់ត្រូវបានប្ដីក្បត់ចិត្ត ចុះចោលទៅមានស្រីថ្មីម្នាក់ទៀត និងបានវាយដំបង្ខំឲ្យនាងផ្ដិតមេដៃ លែងលះគ្នា ដើម្បីបានទៅរៀបការជាមួយស្រីថ្មីនោះថែមទៀត ប៉ុន្តែនាងមិនព្រមលែង មិនតែប៉ុណ្ណោះប្ដីបានដឹកស្រីស្នេហ៍ឲ្យទៅវាយនាងដល់ផ្ទះទៀត ដោយទ្រាំមិនបាន នាងក៏បានទៅ ដាក់ពាក្យបណ្ដឹងសុំឲ្យនគរ បាល ប៉ុស្ដិ៍ចោមចៅជួយដោះស្រាយ ។
ក្រោយពេលទទួលពាក្យបណ្ដឹងរួច នគរបាលបានហៅបុរសជាប្ដី រួមជាមួយស្រីស្នេហ៍ឲ្យចូលខ្លួនទៅធ្វើការដោះស្រាយគ្នាដែរ ប៉ុន្តែពួកគេមិនចូលខ្លួនទាល់តែសោះ ទើបនៅវេលាព្រឹក ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ នាងបានបន្តទៅកាន់ប៉ុស្ដិ៍នគរបាល សុំឲ្យជួយពន្លឿនការដោះ ស្រាយជូននាង ។
ស្រ្តីខាងលើនោះឈ្មោះ ងឹម សុខគា អាយុ២៨ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រកាត់ដេរ មានស្រុកកំណើតនៅ ក្នុងភូមិលាងស្រាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ និងស្នាក់នៅក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ដោយឡែកបុរសជាប្ដី ឈ្មោះ ម៉ង់ គា អាយុ២៨ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅជា មួយគ្នា ។
នាង ងឹម សុខគា បាននិយាយថា នាងបានរៀបការជាមួយបុរសជាប្ដីនោះច្រើនឆ្នាំមកហើយ និងបានកូនប្រុសម្នាក់ ហើយនាងធ្វើជាកម្មការិនីរោងចក្រកាត់ដេរ ចំណែកប្ដីជាអ្នករត់ម៉ូតូឌុប ហើយប៉ុន្មានខែចុងក្រោយ នេះលោកប្ដីបានចុះចោលរូបនាង និងកូនទៅមានស្រីថ្មីទៀត ដោយគ្មានអាល័យ។ មិនតែប៉ុណ្ណោះចាប់តាំង តែពីពេលមានស្រីថ្មីកាលណាមក លោកប្ដីតែងតែរករឿងវាយតប់នាង និងបង្ខំឲ្យនាងផ្ដិតមេដៃលែងលះគ្នា ដើម្បីបានទៅរៀបការជាមួយស្រីថ្មីនោះ ពេញមុខពេញមាត់ថែមទៀត ប៉ុន្តែនាងមិនព្រមឡើយ ទើបន្ដីបានដឹក ស្រីថ្មីឲ្យទៅរករឿងវាយនាងដល់បន្ទប់ផ្ទះជួលតែម្ដង ។
ប្រភពដដែលបានបន្តថា ដោយសារតែបែបនេះ ទើបនាងអត់ទ្រាំលែងបាន ហើយក៏បានទៅដាក់ពាក្យ បណ្ដឹងសុំឲ្យនគរបាលប៉ុស្ដិ៍ចោមចៅ ជួយអន្តរាគមន៍ ព្រោះនាងបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ហើយក៏ចងនិ់យាយគ្នា ឲ្យបានដឹងស ហើយនិងខ្មៅជាមួយប្ដី ។ ប៉ុន្តែក្រោយពេលទទួលពាក្យបណ្ដឹងនាង ហើយនគរបាលបានធ្វើលិខិតអញ្ជើញដើម្បីឲ្យប្ដី និងស្រីស្នេហ៍ដែលប្រើហិង្សាលើរូបនាងនោះចូលខ្លួន ដោះស្រាយគ្នា បែរជាប្តីមិនហ៊ានចូលខ្លួនឡើយ ហើយចេះតែទៅរករឿងនាងជាបន្តបន្ទាប់គួរឲ្យខ្លាច ខ្លាំងពាស់ ទើបពេលនេះនាងធ្វើដំណើរទៅកាន់ប៉ុស្ដិ៍នគរបាល សុំឲ្យពន្លឿនការដោះស្រាយថែមទៀត ៕ សុខាសែនជ័យ