ព័ត៌មានទាន់ហេតុការណ៍៖

ឈ្មួញវៀតណាមចូលមកទិញស្រូវកសិករខ្មែរក្នុងស្រុកពាមជរនាំទាំងរថយន្តមកដឹកផង

ចែករំលែក៖

ខេត្តព្រៃវែង ៖ ក្រុមឈ្មួញរកស៊ីស្រូវ ដែលកំពុងទិញស្រូវពីប្រជាពលរដ្ឋនៅក្នុងស្រុកពាមជរ ខេត្តព្រៃវែងបានសម្ដែងការ មិនពេញចិត្ត ក្រោយពីឈ្មួញវៀតណាម បានចូលមកប្រមូលទិញស្រូវប្រណាំង ប្រជែងជាមួយពួកគាត់ដែរ ។

ក្រុមឈ្មួញកណ្តាលដែលជាជនជាតិខ្មែរទាំងនោះបានលើកឡើងថា ជារៀងរាល់ ឆ្នាំ ពួកគាត់តែងតែដើរទិញស្រូវពីកសិករ នៅស្រុកពាមជរ ខេត្តព្រៃវែងនេះយកទៅ លក់បន្តឲ្យឈ្មួញជនជាតិវៀតណាម តាមច្រកអន្តរជាតិកោះរកា គឺគ្រាន់បាន ចំណេញបន្តិចបន្តួច ដើម្បីដោះស្រាយ ជីវភាពក្នុងគ្រួសារ, តែឆ្នាំនេះពួកគាត់ជួប បញ្ហាលំបាកខ្លាំង ដោយសារតែមន្ត្រីប្រចាំ ច្រកទ្វារអន្តរជាតិកោះរកាបានបើកដៃឲ្យឈ្មួញវៀតណាម ចូលមកទិញស្រូវដោយ សេរីនៅក្នុងស្រុកពាមជរ ខេត្តព្រៃវែងនេះ ។

មិនតែប៉ុណ្ណោះឈ្មួញវៀតណាមបាន យកទាំងរថយន្តពាក់ស្លាកលេខវៀតណាម មកដឹកស្រូវក្នុងដីខ្មែរ ដែលមានចម្ងាយ ពីព្រំដែនរហូតដល់ទៅ២០ទៅ៣០គីឡូ ម៉ែត្រទៀត។ ពួកគាត់បន្តថា ឈ្មួញវៀតណាមគួរតែនៅឈរជើងចាំទិញស្រូវពីឈ្មួញខ្មែរនៅច្រកព្រំដែន ដោយមិនគួរណាចូលមកដើរទិញរហេតរហូតរាប់សិបគីឡូម៉ែត្របែបនេះនោះទេ ។

លោក សៅ ប្រសិទ្ធ អភិបាលស្រុកពាម ជរបានថ្លែងថា រឿងនេះលោកមិនបានដឹង ច្បាស់ទេ ព្រោះជាទូទៅមានតែឈ្មួញខ្មែរប៉ុណ្ណោះ ដែលបន្តុះបង្អាប់គ្នារវាងឈ្មួញ នឹងឈ្មួញនៅពេលដែលខ្លួនទិញក្នុងតម្លៃ ទាប ហើយមានគេផ្សេងទិញក្នុងតម្លៃខ្ពស់ ដោយរុញដាក់គ្នាថាជាឈ្មួញវៀតណាម ។ តែការពិតយ៉ាងណានោះ លោកមិនទាន់ ដឹងច្បាស់ទេ តែបើមានចូលមកមែនគឺទាក់ ទងទៅនឹងមន្ត្រីច្រកទ្វារ ។

ចំណែកលោក ហ៊ុន សុវណ្ណ នាយរង អន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិកោះរកា បានថ្លែងថា រឿងឈ្មួញវៀតណាមដែល ចូលទិញស្រូវនោះ លោកទទួលស្គាល់ថា ពិតជាមានមែន តែពួកនោះមានតែ៥ទៅ៦ នាក់ប៉ុណ្ណោះ ហើយឈ្មួញនោះ គឺដូចខ្មែរ យើងដែរ គឺព្រឹកចូលល្ងាចចេញ បើយើង មិនឲ្យចូលគេថាយើងហ្នឹងតឹងពេក៕ សហការី

222


ចែករំលែក៖