ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋចោទប្រធានការិយាល័យរ៉ែ និងថាមពលស្រុកស្រែអំបិលគំរាមយកប្រាក់

ចែករំលែក៖

ខេត្តកោះកុង ៖ ប្រជាពលរដ្ឋរស់នៅ ក្នុងភូមិជ្រោយស្វាយ ឃុំស្រែអំបិល ស្រុក ស្រែអំបិល បានចោទប្រកាន់ប្រធានការិ យាល័យរ៉ែ និងថាមពលស្រុកស្រែអំបិល ថា បានជំរិតទារលុយពីពួកគាត់ ដោយ គ្រាន់តែឲ្យគ្រឿងចក្រកាយដីយកមកចាក់មុខផ្ទះ ។

ប្រជាពលរដ្ឋ៣គ្រួសាររស់នៅក្នុងភូមិជ្រោយស្វាយបាននិយាយថា ថ្មីៗនេះខណៈ ដែលពួកគាត់ជួលគ្រឿងចក្រមកកាយដីក្បែរភូមិ ដើម្បីយកអាចម៍ដីមកចាក់បំពេញដីផ្ទះ ស្រាប់តែលោក អ៊ូ សុភី ប្រធានការិ យាល័យរ៉ែ និងថាមពលស្រុកស្រែអំបិល រួមជាមួយបក្ខពួក៣នាក់ផ្សេងទៀតបាន មកគំរាមពួកគាត់ ដោយទារប្រាក់ក្នុងម្នាក់២០០ដុល្លារ បើពុំដូច្នោះទេពួកគេនឹងវាស់ រណ្តៅដីនោះពិន័យ ។

ដោយសារតែគ្មានលទ្ធភាពពលរដ្ឋ ទាំងនោះបានអង្វរលោក អ៊ូ សុភី ដោយសុំ ឲ្យត្រឹមម្នាក់៥០ដុល្លារ តែលោក អ៊ូ សុភី មិនព្រមហើយបាននិយាយថា គាត់មាន គ្នាចំនួន៤នាក់ដែលមកពីខេត្តកោះកុងទៀត បើសិនជាមិនព្រមឲ្យលុយទេ ពួក គាត់នឹងឃាត់គ្រឿងចក្រ ។

ដោយសារតែមិនចង់វែងឆ្ងាយ ពួកគាត់ ក៏បានសុំឲ្យលោក អ៊ូ សុភី ត្រឹម១០០ដុល្លារ ហើយបន្ទាប់មកលោក អ៊ូ សុភី ប្រធាន ការិយាល័យរ៉ែ និងថាមពលស្រុកស្រែ អំបិលរូបនោះ ក៏បានបើករថយន្តចេញ ទៅបាត់ ។

ចំពោះករណីនេះភ្នាក់ងារកាសែតនគរ វត្តបានព្យាយាមទាក់ទងសុំការបំភ្លឺពីលោក អ៊ូ សុភី ប្រធានការិយាល័យរ៉ែ និងថាម ពលស្រុកស្រែអំបិលជាច្រើនដង តែលោក មិនព្រមលើកទូរស័ព្ទ។ ចំណែកលោក ប៉ិច ស៊ីយ៉ុន ប្រធានរ៉ែ និងថាមពលខេត្តកោះកុង ក៏មិនអាចទាក់ទងបានដែរ ។

ទោះជាយ៉ាងណាក្រុមប្រជាពលរដ្ឋ បានសំណូមពរលោកអភិបាលខេត្តកោះ កុង មេត្តាជួយពិនិត្យមើលមន្ត្រីក្រោមឱវាទផង ពិសេសនៅស្រុកស្រែអំបិលនេះ ព្រោះថា បច្ចុប្បន្នដីភ្នំដែលត្រូវចាត់ទុកថា ជារបស់រដ្ឋកំពុងត្រូវគេកាយ និងឈូស ឆាយពង្រាបយកធ្វើកម្មសិទ្ធិ ក្រោមការ ឃុបឃិតពីមន្ត្រីជំនាញ និងអាជ្ញាធរដូចជា ភ្នំស្រែអំបិល និងភ្នំខ្លុងជាដើម ៕ នរិន្ទ្រ

abc


ចែករំលែក៖