ព័ត៌មានទាន់ហេតុការណ៍៖

បុរសវ័យចំណាស់ម្នាក់ប្រើអំពើហិង្សាលើជនរងគ្រោះម្នាក់ ខឹងរឿងលួចអង្ករ

ចែករំលែក៖

ខេត្តកំពង់ធំ៖ កាលវេលាម៉ោង ១៧ និង៣០ នាទី ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ មានករណីប្រើហិង្សាដោយចេតនា ដោយប្រើអាវុធ (ដំបងឫស្សី) វាយក្បាលជនរងគ្រោះ ។ ហេតុការណ៍នេះបានកើតឡើងនៅភូមិសំរោង ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនបង្ក ឈ្មោះ ម៉ែន ឌី ភេទប្រុស អាយុ៦០ឆ្នាំ នៅភូមិសំរោង ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានប្រើហិង្សាដោយចេតនា មានអាវុធ (ដំបងឫស្សី) វាយទៅលើ ជនរងគ្រោះ ឈ្មោះ ឆេង ភ័ណ្ឌ ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅផ្ទះក្បែរគ្នា បណ្តាលឱ្យរបួសធ្ងន់៥កន្លែង ចំពីលើក្បាល១កន្លែង ,ចំថ្ងាស១កន្លែង , ចំក្បាលផ្នែកខាងក្រោយ១កន្លែង , ចំភ្នែកឆ្វេង១កន្លែង , ចំស្មងជើងឆ្វេង១កន្លែង ។

ក្រោយកើតហេតុ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យ ៗបានរៀបរាប់ថា មូលហេតុខ្លួនវាយ បណ្ដាលមកពីជនរងគ្រោះតែងតែលួចសម្ភារ និងអង្កររបស់ខ្លួន ទើបខ្លួន។ ជនរងគ្រោះបានបញ្ជូនទៅ មន្ទីរពេទ្យបង្អែកត្រពាំងស្វាយ ។

ចំណែកជនស្ស័យ និងវត្ថុតាងសមត្ថកិច្ចឃាត់ខ្លួនទុក នៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ដើម្បីកសាងសំណុំរឿងដោះស្រាយគ្នាតាមច្បាប់ ៕ ប៊ុន រិទ្ធី

aee (3) aee aee (1) aee (2)


ចែករំលែក៖