ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ២នាក់លួចឆ្កឹះសោផ្ទះប្រជាពលរដ្ឋនៅពេលយប់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ជាមុខសញ្ញាកាច់កម៉ូតូ និងឆ្កិះសោផ្ទះប្រជាពលរដ្ឋនៅពេលយប់ត្រូវបានកម្លាំងប៉ូលិសប៉ុស្តិ៍ឫស្សីកែវ ល្បាតនៅក្នុងមូលដ្ឋាន ក៏បានចាប់ឃាត់ខ្លួន និងដកហូតកង់ចំនួន២គ្រឿងឧបករណ៍សម្រាប់ធ្វើសកម្មភាពឆ្កឹះសោផ្ទះ និងដែកសំប៉ែតកែឆ្នៃសម្រាប់កាច់សោរកម៉ូតូមួយចំនួនកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវបេតុង ក្រុមទី៥ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ រាជធានីភ្នំពេញ ។

លោកតូច គឹមសុង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនទី ១-ឈ្មោះ ងិន សេរិវុធ ភេទប្រុស អាយុ ២៤ឆ្នាំ មានមុខរបរមិនពិតប្រាកដ មានទីលំនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ និងទី២-ឈ្មោះ ឈិន សុភា ភេទប្រុស អាយុ២៣ឆ្នាំ មានមុខរបរមិនពិតប្រាកដ មានទីលំនៅផ្លវរថភ្លើង ក្រុមទី១០ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ។

លោកបានបន្តទៀតថា នៅយប់ថ្ងៃទី១៤ ខែមីនា កម្លាំងសមត្ថកិច្ច សហការជាមួយកម្លាំងប្រជាការពារសង្កាត់បានល្បាតនៅក្នុងមូលដ្ឋាន ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ខណៈកំពុងល្បាត ស្រាប់តែប្រទះឃើញជនសង្ស័យទាំង២នាក់ ហើយសមត្ថកិច្ចបានឃាត់ខ្លួន និងឆែកឆេររកឃើញឧបករណ៍សម្រាប់ធ្វើសកម្មភាពឆ្កឹះសោផ្ទះ និងដែកសំប៉ែតកែច្នៃសម្រាប់កាច់សោកម៉ូតូមួយចំនួន។

ក្រោយពីឆែកឆេររកឃើញមក សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យខាងលើទៅកាន់ប៉ុស្តិ៍នគរបាលឫស្សីកែវ ដើម្បីសាកសួរ ។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាងត្រូវសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ៕ អរុណរះ

se (1) se (2) se (3)


ចែករំលែក៖