ខេត្តកណ្តាលៈ ស្ត្រីម្នាក់បានចង.កស្លាប់ដូចបំណង បន្ទាប់ពីប៉ុនប៉ងចង.កស្លាប់ខ្លួនមិនបានសម្រេចចំនួន៣លើកនាពេលកន្លងមក ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងរំលោងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ ត្រង់ចំណុចរោងគោខាងក្រោយផ្ទះ ស្ថិតក្នុងភូមិអន្លង់ស្លែង ស្រុកមុខកំពូល ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ សំ សុផាត អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានប្តីនិងកូន បច្ចុប្បន្នស្នាក់នៅក្នុងភូមិអន្លង់ស្លែង ស្រុកមុខកំពូល ខេត្តកណ្ដាល ។
ប្រភពដដែលបានដកស្រង់សំដីក្រុមគ្រួសារស្ត្រីរងគ្រោះយ៉ាងដូច្នេះថា ស្ត្រីរងគ្រោះខាងលើនេះបន្ទាប់ពីផឹកស្រាស្រវឹងបានព្យាយាមចង.ក សម្លាប់ខ្លួនជាបន្តបន្ទាប់ចំនួន៣លើក តែមិនបានសម្រេច ត្រូវបានក្រុមគ្រួសារដឹងជួយសង្រ្គោះទាន់ពេលវេលា ។ លុះមកដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោងប្រមាណ៥ល្ងាច ស្ត្រីរងគ្រោះបានប្រាប់បុរសជាប្តីថា “ខ្ញុំទៅត្បូងទៅប្រាប់ក្មួយឈ្មោះ ពុត ចំរើន ឲ្យវាតេទូរស័ព្ទទៅម្តាយវាដែលឈឺថា បានទៅមន្ទីរពេទ្យឬនៅ..?” ។ ក្រោយពីនិយាយចប់ស្ត្រីរងគ្រោះក៏បានដើរចេញពីផ្ទះឆ្ពោះទៅទិសខាងត្បូងបាត់ទៅ ដោយបុរសជាប្តីមិនបានចាប់អារម្មណ៍អ្វីឡើយ ។
ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីស្ត្រីរងគ្រោះចេញពីផ្ទះបាត់ជាច្រើនម៉ោងមិនឃើញត្រឡប់មកវិញ ក្រុមគ្រួសារក៏បាននាំគ្នាតារកនៅផ្ទះក្មួយស្ត្រីរងគ្រោះ តែរកមិនឃើញ ក៏ត្រឡប់មកផ្ទះវិញដើររកនៅក្រោយផ្ទះ ប្រទះឃើញស្ត្រីរងគ្រោះចង.កស្លាប់នៅក្នុងរោងគោ បង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង ។
សមត្ថកិច្ចនគរបាលជំនាញបច្ចេកទេស និងវិទ្យាសាស្ត្រស្រុកមុខកំពូលបានបញ្ជាក់ថា ស្ត្រីរងគ្រោះពិតជាស្លាប់ដោយសារចង.កធ្វើអត្តឃាតសម្លាប់ខ្លួនប្រាកដមែន ។ ក្រោយពីពិនិត្យរួច សមត្ថកិច្ចបានប្រគលើសាកសពស្ត្រីរងគ្រោះទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ