ក្រុមសេះបង្កងJuventusរបស់អ៊ីតាលីនិងក្រុមចចកLeicester Cityនៅអង់គ្លេសបានទទួលជ័យជម្នះរៀងៗខ្លួនក្នុងការប្រកួតជើងទី២នៃកម្មវិធីChampions League ហើយបានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយទៀត។
ខ្សែប្រយុទ្ធអាហ្សង់ទីនPaulo Dybalaបានស៊ុតបាល់ពិន័យ១១ម៉ែត្រឲ្យក្រុមJuventusយកឈ្នះលើ ជើងខ្លាំងមកពីប្រទេសព័រទុយហ្គាល់Portoដោយលទ្ធផល1-0ក្នុងជើងទី២នេះ ហើយសរុបទាំង២ជើងគឺ ក្រុមសេះបង្កង់ឈ្នះ3-0។
ជ័យជម្នះរបស់ក្លិបJuventusនេះមានន័យថាពួកគេបានបន្តកំណត់ត្រាមិនដែលចាញ់ក្នុងទឹកដី ពេលលេងនៅក្នុងកម្មវិធីពានរង្វាន់ទ្វីបអឺរ៉ុបចំនួន២១ប្រកួតជាប់គ្នា។ បរាជ័យក្នុងទឹកដីចុងក្រោយរបស់សេះ បង្កង់គឺចាញ់ក្រុមBayern Munich2-0ក្នុងកម្មវិធី Champions Leagueវគ្គ៨ក្រុមចុងក្រោយកាលពីឆ្នាំ២០១៣។
ទោះបីជាទទួលជោគជ័យយ៉ាងនេះក្តីក៏លោកMassimiliano Allegriគ្រូបង្វឹករបស់ក្រុមJuventusនៅតែប្រមានដល់កូនក្រុមគាត់ឲ្យខិតខំលេងកាន់តែប្រសើរជាងនេះទៀតប្រសិនបើពួកគេចង់ឆ្លងផុតវគ្គ៨ក្រុមចុងក្រោយនោះ។
ចំណែកនៅក្នុងប្រទេសអង់គ្លេសវិញ ក្រុមចចកLeicester Cityបានបង្កើតប្រវត្តិសាស្រ្តថ្មីទៀត ហើយសម្រាប់ក្លិបរបស់ពួកគេដោយបានយកឈ្នះលើក្រុមSevillaដោយលទ្ធផល2-0ហើយបានឆ្លងទៅ លេងវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ធំបំផុតរបស់ទ្វីបអឺរ៉ុប។
កាលពីជើងទី១ក្រុមLeicester Cityបានប្រកួតចាញ់ក្រុមSevilla2-1នៅក្នុងប្រទេសអេស្ប៉ាញ ដែលនាំឲ្យក្លិបញ្ចប់តំណែងអ្នកចាត់ការទូរទៅClaudio Ranieri។ ប៉ុន្តែពួកគេមានទំរង់ល្អឡើងវិញដោយ អាចយកជ័យជម្នះ2-0ក្នុងទឹកដីរបស់ខ្លួន ដោយកីឡាករWes MorganនិងMarc Albrighton។
ក្រៅពីក្រុមJuventusនិងLeicester Cityមានក្រុមផ្សេងទៀតដូចជាBarcelona, Bayern Munich, Borussia Dortmund, និង Real Madridស៊ុតតែបានឆ្លងទៅលេងវគ្គ៨ក្រុមចុងក្រោយខណៈ២ក្រុមទៀត ត្រូវរងចាំលទ្ធផលរវាងក្រុមManchester City ដែលប៉ះMonaco និងAtletico Madrid ដែលប៉ះ Bayer Leverkusen។
ខាងក្រោមនេះគឺជាលទ្ធផលនៃការប្រកួតបាល់ទាត់កាលពីថ្ងៃទី១៥ខែមិនាឆ្នាំ២០១៧
England – Championship | |||||
FT | Fulham | 2 – 2 | Blackburn Rovers | View events | More info |
FT | Brentford | 1 – 2 | Wolverhampton … | View events | More info |
Europe – UEFA Champions League | |||||
FT | Juventus | 1 – 0 | Porto | View events | More info |
FT | Leicester City | 2 – 0 | Sevilla | View events | More info |
Germany – DFB Pokal | |||||
FT | Sportfreunde Lotte | 0 – 3 | Borussia Dortmund | View events | More info |
South America – Copa Libertadores | |||||
FT | Melgar | 1 – 0 | Emelec |
Scotland – League One | |||||
FT | Brechin City | 3 – 0 | Airdrieonians | View events | More info |
Scotland – League Two | |||||
FT | Cowdenbeath | 1 – 1 | Elgin City |
Germany – 3. Liga | ||||||||||||||||||||
FT | Werder Bremen II | 0 – 1 | Magdeburg | View events | More info | |||||||||||||||
FT | Hallescher FC | 1 – 4 | Aalen | View events | More info | |||||||||||||||
FT | Preußen Münster | 2 – 1 | FSV Frankfurt | View events | More info | |||||||||||||||
FT | Holstein Kiel | 2 – 0 | MSV Duisburg | View events | More info | |||||||||||||||
FT | Rot-Weiß Erfurt | 1 – 0 | Osnabrück | |||||||||||||||||
Czech Republic – Czech Liga | ||||||||||||||||||||
FT | Jablonec | 2 – 1 | Hradec Králové | |||||||||||||||||
England – FA Trophy | ||||||||||||||||||||
FT | York City | 2 – 1 | Lincoln City | |||||||||||||||||
World – Club Friendlies | ||||||||||||||||||||
FT | Elverum | 0 – 0 | Åsane | More info | ||||||||||||||||
FT | Florø | 4 – 1 | Tromsdalen | More info | ||||||||||||||||
FT | Sogndal | 1 – 2 | Hødd | More info | ||||||||||||||||
FT | Ullensaker / Kisa | 0 – 1 | Viking | |||||||||||||||||