ព័ត៌មានទាន់ហេតុការណ៍៖

លោកសំ ប៊ុណ្ណារិន អញ្ជើញចូលរួមបើកសិក្ខាសាលាណែនាំស្តីពីការបិទបញ្ជីថវិកាក្រុង ស្រុក ឃុំ សង្កាត់ឆ្នាំ២០១៦ និងការកែតម្រូវថវិកាឃុំ សង្កាត់លើកទី១ ឆ្នាំ២០១៧

ចែករំលែក៖

ខេត្តស្វាយរៀងៈ លោកសំ ប៊ុណ្ណារិន អភិបាលរងខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី១៦ខែមិនាឆ្នាំ២០១៧បានអញ្ជើញចូលរួមក្នុងពិធីបើកសិក្ខាសាលាណែនាំស្តីការបិទបញ្ជីថវិការក្រុងស្រុកឃុំសង្កាត់ឆ្នាំ២០១៦និងការកែតម្រូវថវិកាឃុំសង្កាត់លើកទី១ឆ្នាំ២០១៧។

ពិធីនេះ បានប្រព្រឹត្តិទៅនៅសាលប្រជុំសាលាខេត្តស្វាយរៀង ដែលមានមន្ត្រីពាក់ពន្ធចូលរួមជិត២០០នាក់ ។

លោកសំ ប៊ុណ្ណារិន អភិបាលរងខេត្តស្វាយរៀងបានមានប្រសាសន៍ថា សិក្ខាសាលានេះ គឺត្រូវរៀបចំឡើងដោយមានកិច្ចសហប្រតិបត្តិការរវាងទីចាត់ការហិរញ្ញវត្ថុ ចំណុះសាលាខេត្ត រតនាគារខេត្ត និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ដោយមានជំនួយបច្ចេកទេសពីទីប្រឹក្សា ផ.អ.៣ដើម្បីសិក្សារៀនសូត្រ ចែករំលែកបទពិសោធន៍កំណត់នូវបញ្ហាប្រឈម និងរកដំណោះស្រាយសមស្របដើម្បីធានាធ្វើយ៉ាងណាអោយការរៀបចំការបិទបញ្ជីថវិការដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ឆ្នាំ២០១៦ និងការកែតម្រូវថវិកាលើកទី១ ឆ្នាំ២០១៧ អនុវត្តបានត្រឹមត្រូវ និងទាន់ពេលវេលាកំណត់។

លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់អំពីការអភិវឌ្ឍសមត្ថភាពដល់រដ្ឋបាលក្រុងស្រុកមិនត្រឹមតែសម្រាប់ការអនុវត្តនូវតួនាទីនិងភារកិច្ច ដែលបានកំណត់ដោយច្បាប់ប៉ុណ្ណោះទេ តែត្រូវចូលរួមកសាងសមត្ថភាពដល់រដ្ឋបាលឃុំ សង្កាត់ដើម្បីធានាថា រដ្ឋបាលឃុំសង្កាត់អាចបំពេញមុខងារក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានកាន់ប្រសើរឡើងផងដែរ។

មជ្ឈមណ្ឌលអភិវឌ្ឍធនធានមនុស្សខេត្តត្រូវបានបង្កើតឡើងក្នុងគោលបំណង លើកកម្ពស់ការអភិវឌ្ឍសមត្ថភាពដល់រដ្ឋាបាលថ្នាក់ក្រោមជាតិរួមមានរដ្ឋបាលខេត្ត ក្រុងស្រុក និងឃុំ សង្កាត់ដើម្បីបំពេញមុខងារ និងកាតព្វកិច្ចរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាពជាងមុនដោយជ្រើសរើសនូវគោលវិធីសមស្របតាមតម្រូវការរបស់រដ្ឋបាលនីមួយៗស្របតាមផែនការអភិវឌ្ឍស្ថាបន័រយះពេល៣ឆ្នាំ និងការធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ ។

លោកសំ ប៊ុណ្ណារិន សង្ឃឹមថា ទោះបីសិក្ខាសាលានេះ ត្រូវបានធ្វើរយៈពេលខ្លីក៏ពិតមែន តែវាជាពេលវេលាដ៏មានសារៈសំខាន់មួយ ដែលអាចផ្តល់ឪកាសសិក្ខាកាមចូលរួមពិភាក្សានិងវាស់ស្ទង់នូវកំរិត ការយល់ដឹងរបស់លោកលោកស្រីអំពីការអនុវត្តកិច្ចការនេះកន្លងមកផងដែរ ៕ យឹម សុថាន

ae (1) ae (2) ae (3)

ae (1) ae (2)


ចែករំលែក៖