ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិ​ចិនម្នាក់​ ស្លាប់​ដោយ​សារ​ធ្វើ​អត្តឃាត​​ តែ​ត្រូវគេ​សង្ស័យជា​រឿងឃាតកម្មសម្លាប់​

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មានជនជាតិចិនម្នាក់ ស្លាប់ នៅខេត្តព្រះសីហនុកាលពីថ្ងៃទី៥ ខែមិីនា ឆ្នាំ២០១៧ វេលាម៉ោង ១៧និង៤០នាទី កម្លាំងជំនាញបានទទួលព័ត៌មានថា មានករណីជនបរទេសស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

តាមការអោយដឹងពីកម្លាំងចុះទៅដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុបានឲ្យដឹងថា មានជនជាតិចិនចំនួន០៥នាក់ បើករថយន្តផ្ទាល់ខ្លួន ដឹកយកសាកសពបុរស ០១នាក់ ពីស្រុកស្ទឹងហាវ (ការដ្ឋានធ្យូងថ្ម) យកមករក្សាទុកបណ្តោះអាសន្ននៅមន្ទីរពេទ្យបង្អែកខេត្ត។

តាមការឲ្យដឹង ជនរងគ្រោះ (សាកសព) ឈ្មោះ WANG KE ភេទប្រុស ថ្ងៃ ខែ ឆ្នាំ កំណើត 12-12-1971. សញ្ជាតិ ចិន មុខរបរ បុគ្គលិកការដ្ឋានធ្យូងថ្ម (ស្រុកស្ទឹងហាវ) កាន់លិខិតឆ្លងដែនលេខ E41274754 មានសុពលភាពដល់ថ្ងៃទី 23-04-2025 ទិដ្ឋាការលេខ(មិនទាន់រកឃើញលិខិតឆ្លងដែនច្បាប់ដើម)។

យោងតាមលោក សា រ៉ាត់វិទ្យា ប្រធានការិយាល័យបច្ចេកទេស បានប្រាប់ អោយដឹង នៅព្រឹកនេះយ៉ាងខ្លីថា «ការស្លាប់របស់ជនជាតិចិននេះគឺ ដោយសារអត្តឃាត»។

ករណីនេះ ត្រូវគេមានចម្ងល់ថា៖ ទី១-មិនទាន់សន្និដ្ឋានអំពីការស្លាប់ ទី២-មិនទាន់រកឃើញលិខិតឆ្លងដែនច្បាប់ដើម ទី៣-អនុញ្ញាតិឲ្យដឹកសពទៅភ្នំពេញតាំងពីយប់មិញ ទី៤-សពដល់ភ្នំពេញហើយ តែសមត្ថកិច្ចនៅមិនទាន់បំពេញនីតិវិធីចប់នៅឡើយ។ ទី៥-ទាក់ទិននិងរឿងនេះផងដែរ ត្រូវបានអ្នកដឹងរឿងសង្ស័យ អាចរឹតកសម្លាប់ ព្រោះការស្លាប់នេះមិនមានលៀនអណ្ដាត៕ ឆ្លាម សមុទ្រ

IMG_2601 IMG_2603


ចែករំលែក៖