ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យតាមដីកាពីបទរំលោភលើទំនុកចិត្ត

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្តសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ទោ ហង្ស សូផាតភីរម្យ ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្តសៀមរាប បានចុះអនុវត្តដីកាបញ្ជាឱ្យចូលខ្លួនលេខ154 ចុះថ្ងៃ 17 03 2017 របស់លោក រៀម ចន្ទមន្នី ព្រះរាជអាជ្ញារង ឱ្យចូលខ្លួនជនសង្ស័យឈ្មោះ យិន ឌីកាឡា ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិឫស្សីស្រស់ ខណ្ឌច្បាអំពៅ ភ្នំពេញ ករណីរំលោភលើទំនុកចិត្ត រហូតឈានដល់ឃាត់ខ្លួនបានជនសង្ស័យនៅចំណុចមុខផ្សារផ្អាវ ខេត្តកំពង់ចាម រួចយកមកសួរនាំនៅការិយាល័យជំនាញ ខេត្តសៀមរាប រួចរៀបចំសំណុំរឿងបញ្ជូនទៅតុលាការខេត្ត។

ក្នុងប្រតិបត្តិការនាំខ្លួនជនសង្ស័យនេះបានធ្វើឡើងនៅក្នុងថ្ងៃ១៨ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខផ្សារផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ។

លោកវរសេនីយ៍ទោ ហង្ស សូផាតភីរម្យ ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្តសៀមរាប បានប្រាប់នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ថា បន្ទាប់ពីមានដីកាខាងលើរបស់លោក រៀម ចន្ទមន្នី ព្រះរាជអាជ្ញារង ឱ្យចូលខ្លួនជនសង្ស័យចូលខ្លួន ទើបសមត្ថកិច្ចបានចុះស្រាវជ្រាវរកឃើញជនសង្ស័យនៅចំណុចផ្សារផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម រួចនាំយកមកសួរនាំនៅការិយាល័យជំនាញ។

លោកបានបន្តថា ក្រោយពីសួរនាំរួចជនសង្ស័យបានសារភាពថា បានយកប្រាក់របស់ក្រុមហ៊ុនជាង១ម៉ឺនដុល្លារ និងសម្ភារកុំព្យួទរ័១គ្រឿង, ម៉ាស៊ីនស្កេនរង្វាន់១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញរៀបចំសំណុំរឿងបញ្ជូនទៅតុលាការខេត្ត ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕ ប៊ុន រិទ្ធី

W2


ចែករំលែក៖