ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនប្តីប្រពន្ធ២នាក់ដែលជាម៉ែយ៉ែម និងមេការម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះ កម្លាំងនគរបាលការិយាល័យកណ្តាលប្រឆាំងបទល្មើសរាជធានីភ្នំពេញ បានបញ្ជូនប្តីប្រពន្ធ២នាក់ដែលជាម៉ែយ៉ែម និងមេការម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីពីបទ.សញ្ចារកម្ម.ដោយបើកទីតាំងបម្រើសេវាផ្លូវភេទ ហៅភ្ញៀវរួមសិចពេលយប់ ។

ជនជាប់សង្ស័យទាំង៣នាក់ ត្រូវបានសមត្តកិច្ចនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន រាជធានីភ្នំពេញឃាត់ខ្លួន កាលពីវេលាម៉ោង១២ និង៥០នាទីយប់ឈានចូលថ្ងៃទី១៩ មីនា ២០១៧ នៅម្តុំផែថ្ម ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

IMG_0548

បុរសពីរនាកប្តីប្រពន្ធបានបើកទីតាំង ដោយប្រើរូបភាពបន្លំរកសុី ម៉ាស្សា កោស ជប់ ប៉ុន្តែមានបង្កប់នារីបម្រើផ្លូវភេទទៅវិញ

យោងតាមប្រភពព័ត៌មានពីសមត្តកិច្ច បានឲ្យដឹងថា បុរសពីរនាកប្តីប្រពន្ធបានបើកទីតាំង ដោយប្រើរូបភាពបន្លំរកសុី ម៉ាស្សា កោស ជប់ ប៉ុន្តែមានបង្កប់នារីបម្រើផ្លូវភេទទៅវិញ ។ លុះដល់ថ្ងៃឃាត់ខ្លួនខាងលើ គឺកម្លាំងសមត្តកិច្ចដាក់ការសើុបអង្កេត និងស្រាវជ្រាវ ច្បាស់លាស់ដឹងថា ទីតាំងម៉ាស្សា កោស ជប់ មួយកន្លែងនេះ មានលួចបម្រើសេវាផ្លូវភេទ ពាក់ព័ន្ធបទល្មើស.សញ្ចារកម្ម.និងដោយមានការសម្រប់សម្រួលពីតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ ចុះបង្ក្រាបពេលយប់ជាក់ស្តែងតែម្តង ។ ក្នុងប្រតិបត្តិការណ៍ខាងលើនេះសមត្ថកិច្ចក៏បានរំដោះ នារីបម្រើផ្លូវភេទជិត១០នាក់ ប្រគល់ឲ្យទៅខាងមន្ទីរ សង្គមកិច្ចធ្វើកិច្ចសន្យាអប់រំតាមនីតិវិធី ។

ក្រោយកើតហេតុ ជនសង្ស័យ២នាក់ប្តីប្រពន្ធ និងមេការម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ តាមច្បាប់ ៕ស តារា

 


ចែករំលែក៖