ភ្នំពេញ៖ បុរសម្នាក់បានមកប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ បន្ទាប់ពីផឹកស្រាស្រវឹងពេលយប់ហើយទុកម៉ូតូក្នុងបន្ទប់ ដោយភ្លេចចាក់សោខាងក្នុង ខណៈភ្ញាក់ឡើងក៏បាត់ម៉ូតូឈឹង មិនដឹងទៅណាបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ នៅបន្ទប់ជួលមួយកន្លែងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ លុះរសៀលថ្ងៃទី២១ ទើបធ្វើដំណើរមកកាន់នគរបាលប៉ុស្តិ៍ចោមចៅ ប្តឹងសុំការអន្តរាគមន៍ ។
ម៉ូតូដែលបានបាត់នោះ ម៉ាហុដា ឌ្រឹម ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1I 2973 ។ ជាកម្មសិទ្ធរបស់ឈ្មោះបឹុង សុខា ២៨ឆ្នាំមុខរបធ្វើការរោងចក្រ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
តាមសីដីម្ចាស់ម៉ូតូបានឲ្យដឹងថា នៅមុនពេលកើតហេតុរួបគាត់បានមកពីផឹកសីុជាមួយមិត្តភក្តិ ដោយសារតែស្រវឹងផងនោះ ក៏យកម៉ូតូក្នុងបន្ទប់ជួល ហើយដេកក្បែរម៉ូតូទៅដោយភ្លេចចាក់សោ លុះវេលាម៉ោង១១យប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ភ្ញាក់ឡើង ស្រាប់តែបាត់ម៉ូតូពីក្នុងបន្ទប់មិនដឹងទៅណា ទើបបង្កការភ្ញាក់ផ្អើលតែម្តង។
លុះវេលាម៉ោង១រសៀល ថ្ងៃទី២១ ខែមីនា ទើបធ្វើដំណើរទៅកាន់នគរបាលប៉ុស្តិ៍ចោមចៅ ដើម្បីដាក់ពាក្យបណ្តឹងសុំការអន្តរាគមន៍ ៕ សុខាសនជ័យ