ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែ មីនា ឆ្នាំ ២០១៧ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

កិច្ចប្រជុំសប្តាហ៍នេះ នឹងពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖

១. សេចក្ដីព្រាងច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្ម។

២. សេចក្តីព្រាងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០១៦-២០២៥។

៣. បញ្ហាផ្សេងៗ

កិច្ចប្រជុំពេញអង្គចាប់ផ្តើមនៅម៉ោង ៨:៣០នាទីព្រឹក ៕

ddd


ចែករំលែក៖