ព័ត៌មានទាន់ហេតុការណ៍៖

ប្តឹងនគរបាលឃាត់ខ្លួនប្តីក្មេង និងសុំលែងចោល សុខចិត្តនៅ២នាក់កូនប្រសើរជាង

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីម្នាក់បានប្ដឹងសុំឲ្យនគរបាល ប៉ុស្ដិ៍ចោមចៅចាប់ខ្លួនបុរសជាប្ដី ចាត់ការតាមច្បាប់ និងបានសុំ លែងលះប្ដីខាងលើនោះទៀតផងនៅចំពោះមុខនគរបាលប៉ុស្ដិ៍ចោមចៅ ។ ស្រ្តីរូបនោះបានចោទប្រកាន់ថា ប្ដីក្មេងរបស់គាត់ តែងតែប្រើអំពើហិង្សា វាយតប់គាត់ជាញឹកញាប់ រហូត ទ្រាំលែងបានទើបដាក់ពាក្យប្ដឹងសុំឲ្យនគរបាលជួយចាប់ខ្លួន។

abc

ស្រ្តីជាប្រពន្ធឈ្មោះ ពុធ មឿន អាយុ៤៣ឆ្នាំ មានស្រុកកំណើតនៅភូមិ ព្រៃផ្ដៅ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ នៅក្នុងភូមិ ព្រៃស្វាយ សង្កាត់ចោមចចៅ ខណ្ឌណោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថា ស្រ្តីជាប្រពន្ធឈ្មោះ ពុធ មឿន អាយុ៤៣ឆ្នាំ ស្នាក់នៅក្នុងភូមិកើតហេតុ និងមានស្រុកកំណើតនៅភូមិ ព្រៃផ្ដៅ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ ។ រីឯប្ដីឈ្មោះ ប៊ុន លាងប៉ូច អាយុ៣៦ឆ្នាំ មុខរបរកម្មករ សំណង់មាន ស្រុកកំណើតនៅខេត្តកពង់ចាម ពួកគេមានកូនប្រុសម្នាក់អាយុ៦ឆ្នាំនៅក្នុងបន្ទុកគ្រួសារ។

abc (2)

ទ្រាំនឹងទង្វើនោះមិនបាន ទើបគាត់សម្រេចដាក់ពាក្យបណ្ដឹង សុំឲ្យនគរបាលចុះទៅឃាត់ខ្លួន ចាត់ការតាមច្បាប់ និងសុំលែងលះប្តីនោះចោល ឈប់យកទៀត ហើយសុខចិត្តនៅតែ២នាក់កូនវិញប្រសើរជាង

តាមការរៀបរាប់ពីសំណាក់ស្រ្តីខាងលើថា នាង និងប្ដីបានរស់នៅជាមួយគ្នាជាប្ដីប្រពន្ធ ដោយមិនបានរៀបការ អស់រយៈពេលជាង១០ឆ្នាំកន្លងមកហើយ ដោយប្ដីមានមុខរបរជាកម្មករសំណង់ ចំណែកនាងមានមុខរបរ ជាអ្នកលក់ពងទា ។ ពេលនោះ នាង និងប្ដីបានស្រឡាញ់គ្នាខ្លាំងណាស់ ប៉ុន្តែរយៈពេលចុងក្រោយនេះ ចេះតែមានភាពរកាំរកូសជាមួយគ្នាជាបន្តបន្ទាប់ រហូតត្រូវប្ដីប្រើហិង្សាជាញឹកញាប់មកលើរូបនាងមិនតែប៉ុណ្ណោះ ឲ្យតែពេលខឹងបន្តិចបន្តួច លោកប្ដីបានវេចបង្វិចចាកចោលនាងបាត់មួយរយៈពេល លុះពេលនឹកឃើញនាង។ ទើបវិលត្រឡប់ទៅរកនាងវិញ គឺធ្វើបែបនេះជាច្រើនលើកច្រើនសារ ។ ដោយទ្រាំនឹងទង្វើនោះមិនបាន ទើបគាត់សម្រេចដាក់ពាក្យបណ្ដឹង សុំឲ្យនគរបាលចុះទៅឃាត់ខ្លួន ចាត់ការតាមច្បាប់ និងសុំលែងលះប្តីនោះចោល ឈប់យកទៀត ហើយសុខចិត្តនៅតែ២នាក់កូនវិញប្រសើរជាង ។

abc (1)

ព្រោះខ្លួន ប្រចណ្ឌប្រពន្ធ ដោយកាលពី២ទៅ៣ឆ្នាំមុន ខ្លួនបានដឹងថា ប្រពន្ធផិតក្បត់លួចលាក់ ទៅមានស្នេហាជាមួយប្រុសម្នាក់ទៀតជាកូនប្រុសម្ចាស់ផ្ទះជួល

ចំណែកបុរសជាប្ដី បាននិយាយថា គាត់ និងប្រពន្ធគឺចេះតែមានភាពរកាំរកូសនឹងគ្នាពិតមែន ព្រោះខ្លួន ប្រចណ្ឌប្រពន្ធ ដោយកាលពី២ទៅ៣ឆ្នាំមុន ខ្លួនបានដឹងថា ប្រពន្ធផិតក្បត់លួចលាក់ ទៅមានស្នេហាជាមួយប្រុសម្នាក់ទៀតជាកូនប្រុសម្ចាស់ផ្ទះជួល ដែលមានវ័យក្មេងជាងរូបគេដែលជាប្ដីទៅទៀត ។ ដោយសារតែបែបនេះហើយ ទើបធ្វើឲ្យគ្រួសារគ្មានសេចក្ដីសុខ និងមានទំនាស់គ្នាកើតឡើងជាហូរហែមក ដល់សព្វថ្ងៃនេះ ៕ សុខាសែនជ័យ

 


ចែករំលែក៖