ភ្នំពេញ៖ កាលពីចុងសប្តាហ៍កន្លងទៅស្រាបៀរអាន់ឆ័របានរៀបចំកម្មវិធីប្រគំតន្ត្រីAnchor Beach Carnival 2017ដែលជាកម្មវិធីដ៏ប្លែកអស្ចារ្យដោយមានការចូលរួមពីសំណាក់តារាល្បីពីរូបមកពីប្រទេសថៃ។
លោក Bad Nongbewដែលជាតារាថៃវ័យក្មេងដ៏មានប្រជាប្រិយភាព និងជាតារាចម្រៀងអាជីនិងលោក Nick Kunatipជាតារាសម្តែងកំពុងទទួលបាននូវការគាំទ្រខ្លាំងពីស្រទាប់យុវវ័យនៅប្រទេសថៃ ហើយនៅកម្ពុជាក៏មានអ្នកគាំទ្រNICKមិនតិចដែរ។
ក្រោយបកស្រាយចម្រៀងចប់ពិធីករទាំងពីរអ្នកគឺ លោកវិសាល និង កញ្ញាពេជ្រ បានចូលមកសំណេះសំណាលជាមួយ NickនិងBadនោះហើយជាពេលដែលធ្វើឲ្យអ្នកគាំទ្រនៅកម្ពុជាពេញចិត្តអ្នកទាំងពីរកាន់តែខ្លាំង ព្រោះ NickនិងBadបានព្យាយាមរាប់ពីលេខ១ដល់លេខ១០ជាភាសាខ្មែរនិងនិយាយពាក្យជាច្រើនទៀតដូចជាខ្ញុំស្រលាញ់កម្ពុជា និង ខ្ញុំស្រលាញ់អ្នក បើទោះបីជានិយាយត្រូវខ្លះខុសខ្លះប៉ុន្តែបានធ្វើឲ្យអ្នកគាំទ្ររឹតតែស្រលាញ់និងពេញចិត្តពួកគាត់ជាខ្លាំង ហើយNick បានលើកឡើងថា គាត់មានអារម្មណ៍រំភើបព្រោះគាត់មកកម្ពុជាចំនួន១០ដងហើយតែនៅតែមានការគាំទ្ររូបគាត់ ហើយសូមឲ្យនៅតែបន្តគាំទ្រគាត់តទៅទៀត ៕ ថម សន