ខេត្តបាត់ដំបង ៖ កាលពីថ្ងៃទី២៤ ខែ មីនា ឆ្នាំ២០១៧ នៅចំណុចភូមិអណ្ដូងព្រឹង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ប្រជាពល រដ្ឋឈ្មោះ ញឹក ប៊ុនរ័ត្ន ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិអូរតាគាំ២ សង្កាត់ ទួលតាឯក ក្រុងបាត់ដំបងបាន ទៅរកកង្កែបស្រាប់តែប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិន ទាន់ផ្ទុះចំនួន២០គ្រាប់ ។
លោកវរសេនីយ៍ទោ មៀន ចាន់លី នាយ ការិយាល័យអាវុធជាតិផ្ទុះបានឲ្យដឹងថា គ្រាប់ដែលពលរដ្ឋប្រទះឃើញនេះមាន គ្រាប់កាំភ្លើងត្បាល់ប្រភេទ៦០ និង៨០ មិល្លីម៉ែត្រចំនួន ២០គ្រាប់។
ក្រោយទទួលដំណឹងពីប្រជាពលរដ្ឋខាងលើ កម្លាំងនគរបាលការិយាល័យអាវុធជាតិផ្ទុះបានចុះទៅត្រួតពិនិត្យនិងរាយការណ៍ឲ្យអង្គភាពកម្ចាត់មីន (ស៊ីម៉ាក់) ចុះយកទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាព ។
គួររំឭកថា គ្រោះធម្មជាតិភ្លៀងកក់ខែ លាយឡំខ្យល់កន្ត្រាក់ដូចគ្នានេះបានកើត ឡើងជាបន្តបន្ទាប់ បង្កឲ្យផ្ទះប្រជាពលរដ្ឋ ដួលរលំនៅតាមបណ្តាខេត្តមួយចំនួន និង បណ្តាលឲ្យប្រជាពលរដ្ឋ ក៏ដូចជាសត្វ ពាហនៈរងគ្រោះថ្នាក់ផងដែរ ។
បញ្ហានេះ អាជ្ញាធរមានសមត្ថកិច្ចក៏បាន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅពេលមានភ្លៀងខ្យល់ ត្រូវរកកន្លែងការ ពារឲ្យបានគត់មត់ ជៀសវាងគ្រោះថ្នាក់ ដូចជារន្ទះជាដើម….ស្របពេលដែលអាជ្ញា ធរមានសមត្ថកិច្ចចុះជួយឧបត្ថម្ភសម្ភារនិង គ្រឿងឧបភោគបរិភោគដល់ប្រជាពលរដ្ឋ ដែលរងគ្រោះនេះ ៕ សហការី