ព័ត៌មានទាន់ហេតុការណ៍៖

និវត្តន៍ជន អតីតមន្ត្រីរាជការព្រះសីហនុប្តេជ្ញាការពារសម្តេចតេជោហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាមិនឲ្យជនណាមួយបំផ្លាញឡើយ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ និវត្តន៍ជនដែលអតីតមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ មួយចំនួននៅខេត្តព្រះសីហនុ មិនត្រូវបាន អញ្ជើញឲ្យចូលរួម ក្នុងពិធីសំណេះសំណាល និងទទួលអំណោយតិចតួចពីថ្នាក់ដឹកនាំ កាលពីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ ដែលប្រព្រឹត្តនៅសាលាខេត្តព្រះសីហនុនោះទេ ។

ប្រការនេះ ត្រូវបានពួកគាត់ចោទប្រកាន់ ទៅមន្ទីរសង្គមកិច្ចខេត្ត និងរដ្ឋបាលខេត្តថា មានការរើសអើង ។

លោក ច្រឹង វិចិត្រ អតីតមន្ត្រីនគរបាលក្រុងព្រះសីហនុបានប្រាប់ថា រូបគាត់បានចូលនិវត្តន៍ជិត៦ឆ្នាំហើយ រហូតមកដល់ពេលនេះ គាត់មិនដែលបានចូលរួមក្នុងពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំម្តងណាទេ ព្រោះគ្មានទទួលដំណឹង ។

ប្រភពដដែលបានបន្តថា ថ្វីដ្បិតតែគាត់ជាជនចាស់ជរា ក្រីក្រយ៉ាងណាក្តី ក៏គាត់ចង់ទទួលបាននូវគោលនយោបាយថ្មីៗរបស់រាជរដ្ឋាភិបាលដែរ មិនមែនចង់បាននូវអំណោយកំបិុចកំប៉ុកបន្តិចបន្តួចរបស់ថ្នាក់ដឹកនាំនោះទេ ជាពិសេសចង់ជួបមុខថ្នាក់ដឹកនាំដែលអតីតជាមេកោយផ្ទាល់របស់ពួកគាត់ ក្នុងគោលបំណង សួរសុខទុក្ខជាចម្បងតែប៉ុណ្ណោះ ។

លោកទូច សុីនឿនអតីតមន្ត្រីនគរបាលខេត្តព្រះសីហនុ ក៏មានប្រសាសន៍ ស្រដៀងគ្នានេះដែរ ប៉ុន្តែលោកនិយាយយ៉ាងឡូយថា ថ្វីដ្បិតពេលនេះមិនមានអាវុធនៅដៃដូចពេលមុនក្តី ក៏មិនឲ្យជនណាមួយ បំផ្លាញគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោហ៊ុន សែនបានដែរ ។

និវត្តន៍ជនច្រើននាក់ទៀត នៅខេត្តព្រះសីហនុ សូមផ្តាំផ្ញើទៅថ្នាក់ដឹកនាំខេត្តថា បើចង់ធ្វើអ្វីមួយត្រូវប្រម៉ើលមើលឲ្យគ្រប់ជ្រុងផង សូមកុំជឿជាក់លើអ្នកបកប្រែពេក ។

ពាក់ពន្ធ័នឹងបាតុភាពនេះ មន្ត្រីរដ្ឋបាលខេត្តម្នាក់ សុំមិនប្រាប់ឈ្មោះ បាននិយាយថា កិច្ចការរៀបចំនេះមិនដឹងខាងណានោះទេ ជាអ្នកកោះអញ្ជើញ បងប្អូននិវត្តន៍ជននោះទេ បើចង់ដឹងច្បាស់លាស់សួរទៅមន្ទីរសង្គមកិច្ចខេត្តមើល៍ ។

នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ មិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោកប្រធានមន្ទីរសង្គមកិច្ចខេត្តព្រះសីហនុបានទេ ដោយពុំមានលេខទូរសព្ទ័ ជាពិសេសថ្ងៃនេះ ជាថ្ងៃសៅរ៍ចុងសប្តាហ៍ទៀតផង ៕ ឆ្លាម សមុទ្រ

ae (2) ae (3) ae (4) ae (1)


ចែករំលែក៖