ព័ត៌មានទាន់ហេតុការណ៍៖

ឈ្មួញស៊ី ស ដឹកឈើម្រេញទាំងថ្ងៃទៅកាន់ច្រកបាក់ដៃ ខេត្តតាកែវ គ្មានញញើតនឹងអាជ្ញាធរខេត្តបន្តិចណាសោះ

ចែករំលែក៖

 

ខេត្តតាកែវ៖ តាមគម្រោងគឺយប់នេះ ឈ្មួញឈើឈ្មោះ ស៊ី ស ជនជាតិវៀតណាម ដែលត្រូវជាកូនប្រសារលោកឆេង ឡុង ធ្លាប់សមត្ថកិច្ចបង្ក្រាបចាប់ឈើ និងឆែកឆេរលំនៅឋាន នៅខេត្តកំពង់ស្ពឺនោះ បានបន្តជំនួញឈើសារជាថ្មី បើទោះជារត់គេចខ្លួនទៅជ្រកនៅវៀតណាមមួយរយះក្តី ដោយមិនញញើតបន្តិចណាសោះជាមួយអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ។

សេចក្តីរាយការណ៍ពីភ្នាក់ងារពិសេសបានឲ្យដឹងថា នៅវេលាម៉ោង៤រសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ រថយន្តដឹកឈើម្រេញរបស់ឈ្មួញ ស៊ី ស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-9564 ផ្ទុកឈើម្រេញពេញប្រៀបមកជ្រកនៅចំណុចទ្រុងមាន់ ម្តុំភ្នំតាម៉ៅ ដើម្បីឆ្ពោះទៅកាន់ច្រកបាក់ដៃ ខេត្តតាកែវ ដើម្បីបន្តលើកដាក់ទូកឆ្លងទៅប្រទេសវៀតណាមនាយប់នេះ។

នៅយប់នេះផងដែរ ឈ្មួញស៊ី ស នឹងមានគម្រោងចេញឈើជាច្រើនឡានទៀត បន្ទាប់ពីមានអ្នករត់ការ ឈ្មោះមីនិងឈ្មោះ ឡាយ ណារិទ្ធ ស្នងការរងខេត្តតាកែវ ទទួលបន្ទុកនគរបាលបង្ក្រាបបទល្មើសសេដ្ឋកិច្ច និងត្រូវជាបងបង្កើតរបស់លោកឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវរួចរាល់ហើយនោះ ។

ទឹកដីខេត្តតាកែវ កំពុងក្លាយទៅជាតំបន់ឆ្លងកាត់ឈើម្រេញ និងឈើប្រណីតជាច្រើនទៀតទៅប្រទេសវៀតណាម បន្ទាប់ពីអភិបាលខេត្តមានភាពធូរលុង ក្នុងនោះសូម្បីតែសាច់ញាតិរបស់គាត់ មានតួនាទីជាសមត្ថកិច្ច ក៏ជាអ្នកចូលរួមចំណែក ក្នុងបទល្មើសដឹកជញ្ជូនឈើនេះក្នុងនាមជាអ្នករត់ការផ្លូវ សម្រាប់បែងចែកប្រភពសេដ្ឋកិច្ចទៅកាន់អាជ្ញាធរ សមត្ថកិច្ច និងជំនាញពាក់ព័ន្ធ ជាលក្ខណៈចំហរថែមទៀត ។

លោកឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ នគរវត្តមិនអាចទាក់ទងបានទេនៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ ដើម្បីសុំការបំភ្លឺ ។ ដោយឡែក លោកឡាយ ណារិទ្ធ កន្លងទៅតែងតែអះអាងប្រាប់នគរវត្តថា រឿងនេះពិតជាកើតមានមែន ប៉ុន្តែលោកឲ្យកូនចៅជាអ្នករត់ការប៉ុណ្ណោះ ។

គេបានរាយការណ៍មកថា៖ រាល់ការដឹកឈើរបស់ឈ្មួញឈ្មោះ សុី ស គឺមានការសម្របសម្រួលផ្លូវពីខេត្តពោធិសាត់មកដល់ខេត្តកំពង់ស្ពឺដោយបុរសម្នាក់ឈ្មោះ ស្នា ហើយមកដល់ទឹកខេត្តកំពង់ស្ពឺដល់ខេត្តតាកែវគឺមានស្រ្តីជើងខ្លាំងឈ្មោះពៅជាអ្នករត់ការសម្របសម្រួលផ្លូវ និងពីខេត្តតាកែវឆ្លងទៅវៀតណាម មានឈ្មោះមី ជាអ្នកចេញមុខរត់ការ ក្នុងនោះក៏មានវត្តមានលោកស្នងការរងឡាយ ណារិទ្ធផងដែរ៕ សហការី

ae (1) ae (2) ae (3) ae (4)

 


ចែករំលែក៖