ខេត្តកណ្ដាល ៖ ប្រជាពលរដ្ឋបានឲ្យដឹង កាលពីពេលថ្មីៗនេះថា ឧកញ៉ា លី សេងឃាង បានច្បាមយកដីបឹងកាច់អតីតឡូត៍លេខ ១៧ ស្ថិតក្នុងឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលរាប់ពាន់ហិកតាចាក់ដីលុប ដើម្បីធ្វើផ្ទះល្វែងលក់ ។
អ្នកភូមិលើកឡើងថា ដីបឹងកាច់ខាងលើជាតំបន់អភិរក្សរបស់រដ្ឋ ប៉ុន្តែបច្ចុប្បន្ន ត្រូវបានលោកឧកញ៉ា លី សេងឃាង បូម ខ្សាច់ ចាក់បំពេញ ដើម្បីយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ។ ពលរដ្ឋលើកឡើងទៀតថា បឹងខាង លើជាដីបឹងដែលពួកគាត់ធ្លាប់តែអាស្រ័យផល ដូចជាប្រកបរបរនេសាទនា រដូវទឹក ឡើងហើយនិងដាំឈូកលក់ដើម្បី ចិញ្ចឹមជីវិត, ប៉ុន្តែឥឡូវពួកគាត់មិនអាច ចុះទៅប្រកបរបទាំងនោះបានទៀតទេ ព្រោះត្រូវបានក្រុមលោក ឧកញ៉ា លី សេង ឃាង គំរាមចាប់ដាក់គុក ។
ពាក់ព័ន្ធបញ្ហានេះ លោក គង់ ដារ៉ា អ្នក មើលការខុសត្រូវឲ្យលោក ឧកញ៉ា លី សេងឃាង នៅតំបន់ខាងលើ បានឲ្យដឹង ថា រឿងច្បាមយកដីបឹងរបស់លោក ឧកញ៉ា លី សេងឃាង លោកមិនបានដឹងនោះទេ គឺលោកគ្រាន់តែជាអ្នកមើលការខុសត្រូវតែប៉ុណ្ណោះ ។
ចំណែកលោក លឹម ចាន់សុភី ប្រធាន មន្ទីររៀចចំដែនដី នគរូបនីយកម្ម ខេត្ត កណ្តាលបានឲ្យដឹងថា លោកមិនទាន់ បានដឹងថា លោក ឧកញ៉ា លី សេងឃាង ចាក់ ដីលុបបឹងកាច់អតីតឡូត៍លេខ១៧ ខាង លើនៅឡើយទេ តែលោកនឹងចាត់ កម្លាំងឲ្យចុះទៅស្រាវជ្រាវ ដើម្បីឲ្យប្រាកដ ថា តើលោក ឧកញ៉ា លី សេងឃាង ពិតជា បានចាក់ដីច្បាមយកបឹងនេះ ដូចដែល ពលរដ្ឋចោទនោះឬអត់?
យ៉ាងណាក៏ដោយលោកបញ្ជាក់ថា ចំពោះដីបឹង នៅក្នុងអតីតឡូត៍នេសាទ លេខ១៧ ក៏ស្ថិតនៅក្រោមសមត្ថកិច្ចរបស់មន្ទីរកសិកម្មដែរ ពិសេសជំនាញរដ្ឋបាល ជលផលក៏ត្រូវមានភារកិច្ចហាមឃាត់ការ ទន្រ្ទានយកពីឈ្មួញទុច្ចរិតមួយចំនួនផងដែរ ៕ ហេង នរិន្រ្ទ