ខេត្តស្វាយរៀង៖ ដើម្បីអបអរសាទ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងឈានមកដល់ខាងមុខនេះនារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ លោកអ៊ុក គឹមនី ប្រធាន មន្ទីរវប្បធម៏និងវិចិត្រសិល្បះខេត្តស្វាយរៀងបានជួបសំណេះ សំណាល និង បានរៀបចំធ្វើពិធីសូត្រមន្ត ចំរើនសិរីសួស្តីឆ្នាំថ្មី ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ដល់ មន្ត្រីរាជកា កម្មករ ក្រោមឱវាតយ៉ាងច្រើនកុះករ។
លោកអ៊ុក គឹមនី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្វាយរៀងបានមានប្រសាសន៌ថា ជារៀងរាល់ឆ្នាំមុនឱកាបុណ្យឆ្នាំថ្មីប្រពៃណីជាតិចូលមកដល់ តែងតែបានរៀបចំ ជួបសំណេះសំណាលជាមួយមន្ត្រីរាជការក្រោមឱវាត និវត្តន៍ជន ចាស់ព្រឹទ្ធាចារ្យ ដែលធ្លាប់បានបម្រើការ គ្រប់ជំនាន់ ។
លោកបានបញ្ជាក់ទៀតថា ការជួបជុំគ្នានេះ គឺដើម្បីបង្កើនភាពស្និតស្នាលរវាងថ្នាក់ដឹកនាំ ជាមួយនិងមន្ត្រីក្រោមឱវាទ កម្មករ ដែលបានបម្រើការងារអស់រយៈពេលមួយឆ្នាំកន្លងមក ពិសេសចំពោះមន្ត្រីដែលបានចូលនិវត្តន៍ គឹបានចូលយ៉ាងខ្លាំងក្លា ក្នុងវិស័យសាធារណការនេះ ដោយបានបន្យល់ទុកនូវបទពិសោធន៍ល្អៗសម្រាប់មន្ត្រីជំនាន់ក្រោយ ដើម្បីអនុវត្តបន្តទៅមុខទៀត ។
លោកក៏បាន សំដែងនូវការអបអរសាទរ ចំពោះការជួបជុំរបស់ថ្នាក់ដឹកនាំជាមួយបុគ្គលិក មន្ត្រីក្រោមឱវាទ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ បានបង្ហាញអោយឃើញពីការយកចិត្តទុកដាក់ ក្នុងការលើកទឹកចិត្តដល់មន្ត្រីថ្នាក់ក្រោម អោយចូលរួមបម្រើសកម្មភាពជំនាញរបស់ខ្លួនអោយកាន់តែប្រសើរ ឡើងថែមទៀត មានប្រសិទ្ធភាពខ្ពស់ ក្នុងការងាររបស់ខ្លួនផងដែរ។
ជាពិសេសសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាឆ្នាំថ្មី និង វត្ថុស័ក្តិសិទ្ធិក្នុងលោក ប្រទានពរជ័យសិរីមង្គល បវរមហាប្រសើរ ដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្នុងអង្គភាពទាំងអស់ដើម្បីរួមចំណែកបំពេញភារកិច្ចរបស់ខ្លួនអោយទទួលបានជោគជ័យថ្មីៗបន្ថែមទៀតជូនជាតិនិងប្រជាពលរដ្ឋ ៕ យឹម សុថាន