ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តស្វាយរៀងជួបសំណេះសំណា​ល និងបានរៀបចំធ្វើ​ពិធីសូត្រមន្តចំរើនសិរីសួស្តីឆ្នាំថ្មី

ចែករំលែក៖

ខេត្តស្វាយរៀង៖ ដើម្បី​អបអរសាទ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ ដែល​នឹង​ឈាន​មកដល់​ខាងមុខនេះនារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ លោកអ៊ុក គឹមនី ប្រធាន មន្ទីរ​វប្បធម៏និងវិចិត្រសិល្បះខេត្តស្វាយរៀងបាន​ជួប​សំណេះ សំ​ណា​ល និង បានរៀបចំ​ធ្វើ​ពិធីសូត្រមន្ត ចំរើន​សិរី​សួស្តី​ឆ្នាំ​ថ្មី ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ​២៥៦១ ដល់ មន្ត្រីរាជកា កម្មករ ក្រោម​ឱវាត​យ៉ាងច្រើនកុះករ។

លោកអ៊ុក គឹមនី ប្រធាន​មន្ទីរ​វប្បធម៌ និងវិចិត្រសិល្បៈខេត្តស្វាយរៀងបានមានប្រសាសន៌ថា ជារៀងរាល់ឆ្នាំមុន​ឱ​កា​បុណ្យ​ឆ្នាំ​ថ្មី​ប្រពៃណីជាតិ​ចូលមក​ដល់ តែងតែបាន​រៀបចំ ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​ក្រោម​ឱវាត និវត្តន៍​ជន ចាស់ព្រឹទ្ធាចារ្យ ដែល​ធ្លាប់បាន​បម្រើការ គ្រប់​ជំនាន់ ។

លោក​បាន​បញ្ជាក់ទៀតថា ការជួប​ជុំគ្នា​នេះ គឺ​ដើម្បី​បង្កើន​ភាព​ស្និត​ស្នាល​រវាង​ថ្នាក់ដឹកនាំ ជាមួយនិង​មន្ត្រីក្រោមឱវាទ កម្មករ ដែល​បាន​បម្រើ​ការងារ​អស់​រយៈពេល​មួយឆ្នាំ​កន្លងមក ពិសេស​ចំពោះ​មន្ត្រី​ដែល​បាន​ចូលនិវត្តន៍ គឹ​បាន​ចូល​យ៉ាង​ខ្លាំងក្លា ក្នុង​វិស័យ​សាធារណការ​នេះ ដោយបាន​ប​ន្យ​ល់​ទុក​នូវ​បទពិសោធន៍​ល្អៗ​សម្រាប់​មន្ត្រី​ជំនាន់​ក្រោយ ដើម្បី​អនុវត្ត​បន្ត​ទៅមុខទៀត ។​

លោកក៏បាន សំដែង​នូវ​ការអបអរសាទរ ចំពោះ​ការជួបជុំ​របស់​ថ្នាក់ដឹកនាំ​ជាមួយ​បុគ្គលិក មន្ត្រីក្រោមឱវាទ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ​នេះ បានបង្ហាញ​អោយឃើញ​ពី​ការយកចិត្តទុកដាក់ ក្នុងការ​លើកទឹកចិត្ត​ដល់​មន្ត្រី​ថ្នាក់ក្រោម អោយ​ចូលរួម​បម្រើ​សកម្មភាព​ជំនាញ​របស់ខ្លួន​អោយ​កាន់តែ​ប្រសើរ ឡើង​ថែមទៀត មាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុង​ការងាររបស់ខ្លួនផងដែរ។

ជាពិសេសសូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ ទេវតា​ឆ្នាំ​ថ្មី និង វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក ប្រទាន​ពរជ័យ​សិរី​មង្គល បវរ​មហាប្រសើរ ដល់​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​ក្នុង​អង្គភាព​ទាំងអស់​ដើម្បី​រួមចំណែក​បំពេញភារកិច្ច​របស់ខ្លួន​អោយទទួល​បាន​ជោគជ័យ​ថ្មីៗ​បន្ថែមទៀត​ជូន​ជាតិ​និង​ប្រជាពលរដ្ឋ ៕ យឹម សុថាន


ចែករំលែក៖