ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសជាតិមានសុខសន្តិភាព ប្រជាពលរដ្ឋ និងបងប្អូនកម្មការិនីរាប់សែននាក់នាំគ្នាទិញអីវ៉ាន់សែនចូលឆ្នាំថ្មីយ៉ាងសប្បាយរីករាយ

ចែករំលែក៖

ខេត្តស្វាយរៀង៖ នៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ ផុតឆ្នាំចាស់ផ្លាស់ឆ្នាំថ្មីឈានចូលមកដល់ហើយ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺបងប្អូនប្រជាពលរដ្ឋរាប់រយពាន់មឺុននាក់ ដែលធ្វើដំណើរមកពីគ្រប់ទិសទី ជាពិសេសអ្នកដែលមានស្រុកកំណើតនៅក្នុងខេត្តស្វាយរៀង បានសំរាកពីការងារមកចូលរួមពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិផងដែរ ។

កន្លងមកអាជ្ញាធរខេត្តក្រុងស្រុក ក៏ធ្លាប់បានចេញសេចក្តីអំពាវនាវជូនដល់បងប្អូនប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្ន នៅពេលដែលធ្វើដំណើរកុំបើកបរក្នុងពេលស្រវឹង ហាមមិនឲ្យមានការលេងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ លេងគប់ទឹកជះទឹកដាក់ជាដើម។ល។ និងមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះភ្លើងធូក ភ្លើងទៀនដែលអាចបង្កឲ្យកើតមានជាអគ្គីភ័យបណ្តាលឲ្យខូចខាត និងបាត់បង់ដល់ទ្រព្យសម្បត្តិផងដែរ។

ចំពោះការធ្វើដំណើរតាមដងផ្លូវនៅតែមានក្រុមកម្មករកម្មការិនីរោងចក្រមួយចំនួន នៅតែបន្តលេងជះទឹក គប់ទឹកដាក់គ្នា ហើយអ្នកខ្លះនាំគ្នាឈរតោងពីក្រោយរថយន្តរាំលេងយ៉ាងសប្បាយរីករាយថែមផឹកស្រាបៀរយ៉ាងសង្ហារ ដោយពុំខ្លាចគ្រោះថ្នាក់នោះទេ គឺដឹងតែសប្បាយនៅតាមដងផ្លូវសាធារណៈ ខណៈដែលពួកគាត់ចេញពីរោងចក្រ។

រីឯតាមដងផ្លូវជាតិលេខ១វិញនោះ ក៏មានការដាក់តាំងលក់នូវមុខទំនិញច្រើនមុខ តាមសងខាងថ្នល់ជាតិលេខ១ គឺទីប្រជុំជនផ្សារជីភូ និងផ្សារប្រសូត្រ ដែលកត្តាទាំងនេះមកពីប្រទេសជាតិ មានសុខសន្តិភាពក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលផងដែរ ៕ យឹម សុថាន

 


ចែករំលែក៖