ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋជាង១០គ្រួសារតវ៉ានៅសាលាស្រុកថាឡាបរិវ៉ាត់ពីបញ្ហាទិញដី៣ឆ្នាំមកហើយនៅមិនទាន់ប្រគល់ប្លង់ដី

ចែករំលែក៖

ខេត្តស្ទឹងត្រែងៈ ប្រជាពលរដ្ឋរប្រមាណជាង១០គ្រួសារ ដែលបានមកទិញដីរបស់អ្នកស្រីគិន សារី នៅចំណុចភូមិរំដេង ឃំុចំការលើ ដោយគេបានអះអាងថា ជាដីសម្បទាន មានការអនុញ្ញាត និងច្បាប់ទម្លាប់ត្រឹមត្រូវ ចេញពីចំណារលោកអភិបាលខេត្តកំពង់ចាម និងលោកអភិបាលខេត្តស្ទឹងត្រែង បានទទួលស្គាល់ ហើយក្នុងការប្រជាពលរដ្ឋ ដែលអត់មានដីនោះ ចង់មករស់នៅត្រង់ចំណុចដីខាងលើនោះ គឺអត់មានយកលុយយកកាក់អីៗនោះទេ តែដល់ពេលពួកគាត់បាននាំគ្នាចូលមករស់នៅ បែរជាមានឈ្មោះអ្នកស្រី ងិន សារី មកអះអាងថា ដីនេះជាដីរបស់គាត់ បើចង់បានដីនេះ គាត់លក់ឱ្យក្នុងមួយប្លង់មានក្បាលដី៥០ម៉ែត្រ និងមានបណ្តោយ១០០០ម៉ែត្រ តម្លៃ១០លានរៀល ហើយពួកគាត់បានជាជ្រុលក្បាលក្រពើហើយនោះ គាត់មិនដឹងថានិងត្រឡប់ទៅណាវិញ ក៏បានដាច់ចិត្តលក់កេរ្ត៍អាករតាំងពីដូនតាមក ដើម្បីប្រមូលយកលុយមកទិញដីនេះ ពីអ្នកស្រី ងិន សារី ហើយបានមករស់នៅលើដីនេះ មានរយៈពេល៣ឆ្នាំកន្លងមកហើយ ដោយអ្នកស្រី ងិន សារី នេះគាត់ថា រឿងឯកសារប្លង់ដីអីៗហ្នឹង ចាំគាត់រត់ការធ្វើឱ្យតាមក្រោយ ។

ប្រជាពលរដ្ឋទាំងនេះលើកឡើងទៀតថា ដោយពួកគាត់ចាំបាត់ៗពីមួយឆ្នាំទៅមួយឆ្នាំ មិនឃើញប្រគល់ប្លង់ឱ្យ ហើយ ក្រោយមកទៀត លឺថាអ្នកស្រី ងិន សារី ហ្នឹងបាននិយាយថា ចាំពេលណាចេញ ស ជ​ ណ ពីថ្នាក់លើចុះមកដល់ និងដេញពួកគាត់ដែលមានប្រមាណជាង១០គ្រួសារខាងលើនេះចេញ ដោយចោទប្រកាន់ថា ពួកគាត់មករស់នៅលើដីធ្លីនេះ ជាលក្ខណៈ អនាធិបតេយ្យទៅវិញ ។

ហេតុដូចនេះហើយបានធ្វើឱ្យពួកគាត់បានកើតទុក្ខមិនសុខចិត្តដោយសារចាញ់បោក អ្នកស្រី ងឹន សារី បានញុះញង់ឱ្យទិញដី ដោយអះអាងថា ជាដីសម្បទានស្របច្បាប់ តែផ្ទុយទៅវិញខុសច្បាប់សោះ​ អីចឹងហើយ ទើបពួកគាត់នាំគ្នាមកតវ៉ា នៅសាលាស្រុកថាឡាបរិវ៉ាត់ ស្នើសំុឱ្យអាជ្ញាធរស្រុក ជួយរកយុត្តិធម៌ឱ្យ ការតវ៉ានេះស្ថិតនៅក្នុងសាលាស្រុកថាឡាបរិវ៉ាត់ កាលពីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ ។

តាមការរៀបរាប់ឱ្យដឹងពីស្ត្រី ឈ្មោះ ឡាយ រតនា រស់នៅឃំុដំរិល ស្រុកអូររាំងឪ ដែលបានមកទិញដីពីអ្នកស្រី ងិន សារី នៅចំណុចខាងលើនោះ បានប្រាប់ឱ្យដឹងថា ឈ្មោះងិន សារីរូបនេះ គេបានអះអាងថា ដីនេះជាដីសម្បទានសង្គមកិច្ច ដោយបានស្នើសំុទៅរាជរដ្ឋាភិបាល ហើយបានសម្រេចឱ្យមកកាប់ព្រៃ នៅតំបន់ព្រៃឡង់ ក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

ប្រភពបន្តថា ដីនេះទុកសម្រាប់ចែកជូនអ្នករងគ្រោះ ស្រុតបាក់ដីច្រាំងនៅតាមមាត់ទន្លេ នៅឃំុជនីក ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម មានប្រមាណ១១៧គ្រួសារ ឱ្យមកសាងសង់លំនៅឋាន ជាលក្ខណៈគ្រួសារ ហើយក្រោយមកលឺថា មានតែឈ្មោះ អត់មានវត្តមាន ដោយបានផ្តល់ដំណឹងទៅតាមបណ្តាខេត្តនានា កាត់ជាកង់ៗលក់ដីដែលស្នើសំុហ្នឹង ប្រាប់គេឯងថាមានច្បាប់ ។ ក្នុង១ក្បាល ដី៥០ម៉ែត្រ និងមានបណ្តោយ១០០០ម៉ែត្រ តម្លៃ១០លានរៀល ក្នុងមួយគ្រួសារ ហើយម្នាក់ៗប្រមូលលក់អស់ហើយ ដីស្រែចំការ ដើម្បីយកមកទិញដីខាងលើនោះ តែក្រោយមកអ្នកស្រីងិន សារី បានប្រើប្រាស់ល្បិចកល់ព្រួញមួយបាញ់បានសត្វពីរ គេថា យកក្រដាស់ស្នាម អាចាស់ឱ្យមកសិន ចាំគាត់យកទៅធ្វើប្លង់ឱ្យថ្មី ឥឡូវនេះអ្នកស្រីងិន សារី ហ្នឹងបានសីុដាច់ទាំង ក្រដាស់ស្នាមចាស់ និងថ្មីជិតរយៈពេល៣ឆ្នាំហើយ មិនឃើញប្រគល់ឱ្យមកវិញសោះ ។

អីចឹងហើយធ្វើឱ្យពួកគាត់បានសម្រេចចិត្ត នាំគ្នាមកតវ៉ា ដល់សាលាស្រុកថាឡាបរិវ៉ាត់ ឱ្យជួយរកយុត្តិធម៌ឱ្យគាត់ផង ហើយម្យ៉ាងទៀត ដើម្បីទាមទារយកលិខិតកាន់កាប់ដី រួម និងបង្កាន់ដៃកាន់កាប់ដី ហើយឱ្យឈប់រាយការណ៍ដល់អ្នកសារព័ត៌មាន បើមិនដូចច្នេះទេ ពេលចេញ ស ជ ណ ចុះមកគេនិងដេញឱ្យចេញ ហើយចោទថា ជាអ្នករស់នៅលើដីនេះ ជាជនអនាធិតេយ្យ ។

នៅជំុវិញក្នុងរឿងនេះ លោក ថោង ស្រាន់ អភិបាលស្រុកថាឡាបរិវ៉ាត់ បានប្រាប់កាលពីវេលាម៉ោង៣និង៣៨នាទីរសៀល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ឱ្យដឹងថា រឿងដីដែលប្រជាពលរដ្ឋនាំគ្នាមកតវ៉ានៅសាលាស្រុកនោះ វាជារឿងរបស់ខេត្ត ដែលត្រូវបានគេរៀបចំដីសម្បទានឱ្យប្រជាពលរដ្ឋហ្នឹង តែពួកគាត់លឿនមកមុន ដោយយើងនៅមិនទាន់បានចេញអាជ្ញាបណ្ណអីផង រៀបរយដើម្បីរៀបចំហេដ្ឋារចនាស័ម្ពន្ធជូនពួកគាត់ហ្នឹងណា ។ លោកបានបញ្ជាក់ថា តែឥឡូវយើងកំពុងតែរៀបចំ ៕ មាស សុផាត


ចែករំលែក៖