ព័ត៌មានទាន់ហេតុការណ៍៖

ដើមក្ងោកធំ១ដើមដួលរលំសង្កត់លើម៉ូតូបណ្ដាលឲ្យមនុស្ស៥នាក់រងរបួសស្រាល ធ្ងន់

ចែករំលែក៖

ភ្នំពេញ: ដើមក្ងោកធំ១ដើម បានដួលរលំសង្កត់ពីលើម៉ូតូ៤គ្រឿងបណ្តាលឲ្យរបួសមនុស្ស៥នាក់ តែត្រូវសមត្ថកិច្ច ស្នើសុំឲ្យអាជ្ញាធរខណ្ឌចំការមនជួយចេញថ្លៃព្យាបាលរបួសផងដែរ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២០ ខែមេសា នៅក្បែរវិមានឯករាជ្យ នៅចំណុចផ្លូវព្រះសីហនុ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ព័ត៌មានកន្លែងបានប្រាប់ថា ប្រជាពលរដ្នបានធ្វើដំណើរដូចធម្មតា ខណៈមកដល់ម៉ោងកើតហេតុខាងលើ ស្រាប់តែតែដើមក្ងោកធំ១ដើម បានដួលរលំសង្កត់ពីលើម៉ូតូ៤គ្រឿង របួសមនុស្ស៥នាក់ ។ ករណីនេះ ជនរងគ្រោះ ស្នើសុំអាជ្ញាធរជួយចេញថ្លៃព្យាបាលរបួសផង ។

ក្រោយកើតហេតុ ដើមក្ងោកខាងលើត្រូវបានអាជ្ញាធរខណ្ឌចំការមន ទាក់ទងទៅសាលារាជធានីភ្នំពេញ ឲ្យមកកាត់ផងដែរ ៕ ស រស្មី


ចែករំលែក៖