ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ក្នុងចំណោម១០នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់បានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ជាអ្នកបិទគូទត្រូវកម្លាំងព្រហ្មទណ្ឌ៧មករា ឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់បានសម្រេច តែរត់មិនរួច ចំណែកបក្ខពួកជិះម៉ូតូគេចខ្លួនបាត់អស់ បង្កការភា្ញក់ផ្អើលកាលវេលាម៉ោង ៩និង២០នាទីយប់ ថ្ងៃ២៥ ខែមេសា ឆ្នាំ២០១៧ នៅចំណុចផ្លូវសហព័ន្ធរស្ស៊ី សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យ ឈ្មោះ ស្មាន រតនា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរសិស្ស ស្នាក់នៅម្ដុំឫស្សីកែវ និងឈ្មោះ លី ហុកសេង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរសិស្ស ស្នាក់នៅម្ដុំទឹកថ្លា ខណ្ឌសែនសុខ ។

ចំណែកជនរងគ្រោះ ឈ្មោះ អ៊ុន សុផល ភេទស្រី អាយុ ២៧ ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅម្ដុំទឹកថ្លា ខណ្ឌសែនសុខ ។

បើតាមប្រភពព័ត៌មាន ពី សមត្ថកិច្ច បាន ឲ្យ ដឹង ថា នារីម្នាក់បានជិះម៉ូតូស្តុបពី១គ្រឿង ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 1BZ.2912 ម្នាក់ឯង ដោយទុកកាបូបនៅនឹងមុខ ជាមួយនឹងមិត្តភក្តិ២នាក់ទៀត តែជិះផ្សេងគ្នាទើបតែចេញមកពីធ្វើការហើយបានជិះតាម បណ្ដោយ ផ្លូវ សហព័ន្ធ ទៅដើរលេងនៅកោះពេជ្រ តែមិនទាន់បានទៅដល់ផង ក៏ស្រាប់តែលេចមុខ ជនសង្ស័យ ២នាក់ជិះ ម៉ូតូម៉ាកហុងដា c125 មិនចាំស្លាក់លេខ និងបក្ខពួក៨នាក់ទៀត ជិះម៉ូតូ៤គ្រឿង ជាអ្នកបិទគូទ ក៏បានមកធ្វើសកម្មភាពឆក់កាបូប ភ្លាមៗនោះ ជនរងគ្រោះក៏ស្រែកចោរៗក៏ត្រូវ សមត្ថកិច្ចខណ្ឌ៧មករា កំពុងល្បាត ក៏បានដេញតាម ពីក្រោយ ម៉ូតូ ជនសង្ស័យ ហើយក៏បានចាប់ ជនសង្ស័យ២នាក់ខាងលើ ដែលជិះម៉ូតូ១គ្រឿងម៉ាកឡែត ពណ៌ខ្មៅ បានភ្លាមៗតែម្តង ចំណែកជនសង្ស័យ ដែលជាអ្នកធ្វើសកម្មភាពឆក់កាបូបពីនារីរងគ្រោះខាងលើនោះបានយកទៅបាត់ហើយជិះម៉ូតូ ជិះ រត់គេច ខ្លួននឹងបក្ខពួកផ្សេងទៀត ។

ក្រោយ ពេល កើតហេតុ ជនសង្ស័យ ត្រូវ បាន សមត្ថកិច្ច នាំ ទៅ កាន់ ប៉ុស្តិ៍ នគរបាល រដ្ឋបាល មិត្តភាពសាកសួរ និង កសាង សំណុំរឿង បញ្ជូន ទៅ អធិការដ្ឋាន នគរបាល ខណ្ឌ៧មករា ដើម្បី ចាត់ការ បន្ត តាម នី តិ វិធី ច្បាប់ ៕ ស រស្មី


ចែករំលែក៖