ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋរុស្ស៊ី ជិតពាក់កណ្តាលមិនពេញចិត្តនឹងរដ្ឋាភិបាល

ចែករំលែក៖

រដ្ឋាភិបាលរុស្ស៊ី អាចមិនទទួលបានការគាំទ្រច្រើននៅពេលខាងមុខ នៅពេលដែលមានពលរដ្ឋជាច្រើនបង្ហាញការមិនពេញចិត្តទៅលើ ការដឹកនាំរបស់រដ្ឋាភិបាល ដែលធ្វើឲ្យមានគម្លាត់ជាច្រើន រវាងអ្នកមាន នឹងអ្នកក្រ ។

ចំណុចទាំងនោះហើយ ដែលជាហេតុធ្វើឲ្យពលរដ្ឋជាច្រើនធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលនាពេលកន្លងមក។ ពលរដ្ឋ មួយចំនួនធំយល់ឃើញថា ការដឹកនាំរបស់រដ្ឋាភិបាលដឹកនាំដោយលោក ពូទីន និង ម៉ែត្រវើឌីវ ធ្វើឲ្យពលរដ្ឋ ក្រ កាន់តែក្រទៅ។

តាមការស្ទង់មតិនាពេលកន្លងមកថ្មីៗ ដែលសារព័ត៌មាន The Business Insider ចេញផ្សាលកាលពីថ្ងៃទី២៧ ខែមេសា បានឲ្យដឹងថា តួលេខមួយដែលបានមកពីការបោះឆ្នោតធ្វើការស្ទាបស្ទង់មតិ របស់ប្រជាពលរដ្ឋរុស្សីបានបង្ហាញថា ការកើនឡើងនៃចំនួនអ្នក មិនពេញចិត្តទៅនឹង លោកនាយករដ្ឋមន្ត្រីរុស្សី លោក Dmitry Medvedev ដោយប្រមាណជា៤៥ភាគរយ នៃប្រជាពលរដ្ឋសរុប មានបំណងចង់ឲ្យមានការលាលែងពីតំណែង ។

តួលេខនៃការស្ទាបស្ទង់មតិ ដែលត្រូវបានបង្ហាញចេញ កាលពីថ្ងៃទី២៦ ខែមេសា កន្លងមក ដោយមជ្ឈមណ្ឌល Levada ក្នុងគោលបំណងដើម្បី ស្វែងរកបញ្ហាស៊ីជម្រៅ នៃនយោបាយដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីរូបនេះ ដែលបានឡើងមកកាន់ដំណែង ចាប់តាំងតែពីឆ្នាំ២០១២ស្របពេលដែលលោកពូទីន កាន់ដំណែងជាប្រធានាធិបតី ។

ការស្ទាបស្ទង់លើកនេះ ត្រូវបានធ្វើឡើងក្នុងកំឡុងពីថ្ងៃទី៧ ខែមេសាទៅដល់ថ្ងៃទី១០ ខែមេសា តាមរយៈការសំភាសន៍ ផ្ទាល់ពីប្រជាជន រុស្សីប្រមាណជា១៦០០នាក់ មកពីតំបន់នានានៅជុំវិញប្រទេស និងបានរកឃើញថា ៤៥ភាគរយ ដែលបាននិយាយថាលោក Medvedev គួរតែចាកចេញពីដំណែង ជានាយករដ្ឋមន្ត្រីរុស្សី ៕ ម៉ែវ សាធី


ចែករំលែក៖