ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តតាក់ស៊ីវាលស្បូវ បុកម៉ូតូ ឌូក ត្រង់ផ្លូវបំបែកជាបួនរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖ រថយន្ដតាក់ស៊ីវាលស្បូវមួយគ្រឿង បានបើកបុក ម៉ូតូម៉ាក duke បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ នៅត្រង់ចំណុចស្តុបទួលទំពូង នារំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែមេសាឆ្នាំ២០១៧ នៅ តាមបណ្ដោយផ្លូវ លេខ១៦៣ កែងនឹងផ្លូវ ម៉ៅសេទុង សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូម៉ាកDuke ពាក់ស្លាកលេខភ្នំពេញ 1FD-4441 បានបើកបរដោយបុរសមិនស្គាល់ឈ្មោះម្នាក់ធ្វើដំណើរ តាមបណ្តាយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿន ។ ចំណែករយន្តម៉ាកមួយគ្រឿងទៀតម៉ាកតូយ៉ូតា Corola របស់ក្រុមហ៊ុនតាក់ស៊ីវាលស្បូវ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2AF-0527 បើកបរដោយបុរសម្នាក់ដែលធ្វើដំណើរពីជើងទៅត្បូងតាមផ្លូវលេខ១៦៣ក្នុងល្បឿនលឿនដែរនោះពេលដល់ផ្លូវបំបែកជា៤ជាចំណុចកើតហេតុត្រង់ស្តុបទូលទំពូង ក៏បានបុកគ្នាពេញទំហឹងជាមួយម៉ូតូម៉ាក Duke បណ្តាលឲ្យបុរសម្នាក់ជាអ្នកបើកម៉ូតូសន្លប់ស្តូកស្តឹងនៅនិងកន្លែងកើតហេតុតែម្តង។ជនរងគ្រោះ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ ។

ក្រោយពេលកើតហេតុ គេឃើញនគរបាលចរាចរផ្លូវគោករាជធានីចុះទៅដល់បានវាស់វែង និងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យរបស់ខ្លួនដើម្បីដោះស្រាយទៅតាមក្រោយ ៕ ស រស្មី


ចែករំលែក៖