ហ្វីលីពីន៖ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ នៅរសៀលថ្ងៃដដែល(២៩ មេសា)នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាជាមួយ បណ្ដាប្រមុខដឹកនាំអាស៊ានទាំង១០លើសេចក្តីថ្លែងការណ៍ដែលបានឯកភាពគ្នាជាធ្លុងមួយទទួលស្គាល់ នូវកម្រិតស្តង់ដារួមមួយដើម្បីលើកកម្ពស់សេវាសាធារណៈនៅក្នុងតំបន់អោយកាន់តែល្អប្រសើរឡើង។
សេចក្តីថ្លែងការនេះគឺមានឈ្មោះថា “សេចក្តីថ្លែងការណ៍ស្តីពីតួនាទីរបស់មុខងារសាធារណៈជាកាតាលីករដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥” The Asean Declaration on the Role of Civil Service as a Catalyst for Achieving the Asean Community Vision 2025។
សេចក្តីថ្លែងការណ៍ខាងលើនេះគឺនឹងជួយពង្រឹងនូវសមត្ថភាពគុណភាពពលរដ្ឋអាស៊ានដើម្បីធានានូវការ ផ្តល់សេវាកម្មទាំងឡាយដែលមានអត្ថប្រយោជន៌ខ្ពស់ដល់ពលរដ្ឋទូទៅ ៕
ប្រភព៖ ហ្វេសប៊ុកសម្តេចតេជោ