ព័ត៌មានទាន់ហេតុការណ៍៖

Amazon ជិតបញ្ចប់ការ free កម្មវិធី Android app

ចែករំលែក៖

កាលពីឆ្នាំ 2015 ក្រុមហ៊ុន Amazon បានចាប់ផ្តើមដំនើរការកម្មវិធីមួយឈ្មោះថា Underground ដែលផ្តល់អោយអ្នកប្រើឥតគិតថ្លៃចំពោះ Android app និង រាល់ app ដែលគិតថ្លៃ។ សម្រាប់អ្នកដែលមិនធ្លាប់ដឹងពីមុនមក អ្នកអាចគិតថាវាជាវិធីមួយដើម្បីស្វែងរក Application ដែលអ្នកមិនដែលបានដឹងថាធ្លាប់មាន ឬ ដើម្បីសប្បាយឬ ធ្វើអោយមានប្រយោជន៍ដែលតាមធម្មតាអ្នកនឹងមិនអើពើ។ អ្នកនៅតែអាចសាកល្បងវាឥឡូវនេះ ដោយគ្រាន់តែ download កម្មវិធី Underground app ទៅ Android device មួយ នោះវានឹង pre-installed នៅលើ Fire tablet ។ ក្រុមហ៊ុន e-retail giant បានប្រកាសថាបានបិទសេវាកម្មនេះ និងបញ្ចប់រាល់ support ទាំងអស់ក្នុងឆ្នាំ 2019។

Amazon មិនបានផ្តល់មូលហេតុពិតប្រាកដនៃភាពបរាជ័យដែលប្រុងនឹងកើតមានរបស់សេវាកម្មនេះក្នុងសេចក្តីប្រកាសរបស់ខ្លួន។ វាគ្រាន់តែបាននិយាយថាបានបង្កើត “ឱកាសនៃការរកប្រាក់ថ្មីសម្រាប់អ្នកអភិវឌ្ឍន៍” ចាប់តាំងពីកម្មវិធីនេះបានបើកដំណើរការអស់រយៈពេលពីរឆ្នាំមកហើយ។ ឥឡូវអ្នកបង្កើតកម្មវិធីអាចរកបានប្រាក់ចំណូលនៅក្រៅពី game របស់ពួកគេដោយបម្លែង game character និង រូបភាពដែលបានដាក់នៅលើម៉ាកអាវយឺតតាមរយៈទំនិញដោយ Amazon។ ជាមួយនឹង Amazon Coins អតិថិជនរបស់ Appstoreនអាចសន្សំសំចៃរាល់ game នៅលើ Amazon Appstore នេះ។ អតិថិជនអាចទិញ Amazon Coinsជាមួយនឹងការបញ្ចុះតំលៃ ខណៈដែលអ្នកអភិវឌ្ឍន៍បន្តទទួលបានចំណែកប្រាក់ចំណូល 70 ភាគរយពេញលេញរបស់ពួកគេ។ ដើម្បីកត់សំគាល់ ការទូទាត់របស់អ្នកអភិវឌ្ឍន៍សម្រាប់ apps download ពី Underground store ត្រូវបានផ្អែកលើរយៈពេលដែលអ្នករក្សាការបង្កើតរបស់ពួកគេ។

ប្រសិនបើអ្នកមាន Android device ពីក្រុមហ៊ុនផលិតផ្សេងទៀត អ្នកអាចចូលដំណើរការតែនៅក្នុង Underground app store ដោយឥតគិតថ្លៃរហូតដល់រដូវក្តៅនេះ។ ក្នុងករណីដែលអ្នកនៅតែចង់សាកល្បងវា អ្នកចាំបាច់ត្រូវចូលទៅកាន់គេហទំព័រផ្លូវការនៅលើទូរស័ព្ទឬ tablet របស់ អ្នកដើម្បី install វា ចាប់តាំងពីវាជាការមិនអាចប្រើបាននៅលើ Google Play ។ ប្រសិនបើអ្នកមាន Fire tablet អ្នកអាចចូលដំណើរការក្នុង store រហូតដល់ចុងឆ្នាំ 2019 ៕ ហេង លក្ខិណា


ចែករំលែក៖