ព័ត៌មានទាន់ហេតុការណ៍៖

POOL PARTY លើកទី2របស់ស្រាបៀរ Heineken នៅ STUDIO 54 ដោយមានឌីជេដ៏ល្បីជនជាតិអង់គ្លេស Bert Evans

ចែករំលែក៖

ភ្នំពេញ៖ ស្រាបៀរ Heineken ជាស្រាបៀរគុណភាពលំដាប់ថ្នាក់លេខ1ក្នុងពិភពលោកបានរៀបចំកម្មវិធីជប់លៀងដ៏ជោគជ័យមួយដែលមានឈ្មោះថា Las Vegas Style Pool Party ដោយមាន Studio 54 និងទីភ្នាក់ងារ Code Red នៅក្លិប DIB (Dara Independence Beach Club) នៅមជ្ឈមណ្ឌល កោះពេជ្រ កាលពីថ្ងៃទី 29 ខែមេសា 2017 ។

អ្នកគាំទ្រស្រាបៀរ Heineken និងភ្ញៀវកុះករជាច្រើនទៀត បានរីករាយក្នុងកម្មវិធី Pool Party ដែលបានរៀបចំដំបូងគេបង្អស់ជាបន្តបន្ទាប់ទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានធ្វើឡើងនៅទីកន្លែងដែលជាអាងហែលទឹកធំជាងគេបំផុតនៅក្នុងរាជធានីភ្នំពេញ ។

ក្នុងឱកាសដ៏វិសេសនោះដែរ ក៏មានការចូលរួមពីលោក Bert Evans ឌីជេជនជាតិអង់គ្លេស ដើមកំណើតហុងឌុយរ៉ាសដ៏ល្បីផងដែរ ដែលលោកលោកទទួលបានភាពល្បីល្បាញក្នុងកម្មវិធី “ Block Party ”នៅក្នុងទីក្រុងញូវយ៉ក-ក្រោយមកបានសម្តែងនៅក្នុងក្លឹបល្បីៗជាបន្តបន្ទាប់ទៀតដូចជា ក្លឹប Studio 54, ក្លឹបParadise Garage និងក្លឹបXenon។លោកគឺជាមនុស្សដំបូង នៃក្រុមឌីជេ ដែលស្ថិតក្នុងស្ថាប័នសម្លេង នៃទីក្រុងឡុងដ៍ភាគខាងត្បូង ( Ministry Of Sound of South London) ។លោក Bert Evans បានមករៀបចំព្រឹត្តិការណ៍ដ៏មហស្ចារ្យនេះ ព្រមទាំងនាំមកនូវតន្ត្រីអេឡិចត្រូនិកអន្ដរជាតិមកកាន់ព្រះរាជាណាចក្រអច្ឆរិយៈរួមជាមួយនឹងតន្ត្រីករមានទេពកោសល្យជាច្រើនទៀត។

ការប្រគុំតន្រ្តីដ៏ល្បីរបស់លោក Bert Evans ឌីជេ ជនជាតិអង់គ្លេស ដើមកំណើតហុងឌុយរ៉ាស ដែលធ្លាប់អង្រួនក្លឹបល្បីៗជាច្រើននៅទីក្រុងញូវយ៉កដូចជាក្លឹប Studio 54, ក្លឹបParadise Garage និងក្លឹបXenon ។ លោកបានរៀបចំធ្វើជាម្ចាស់ផ្ទះនូវព្រឹត្តិការណ៍ដ៏មហស្ចារ្យនេះ ជាមួយនឹងស្ទីលដ៏ល្អឯករបស់គាត់ តាមរយៈតន្រ្តីអេឡិចត្រូនិកអន្តរជាតិ រួមជាមួយតន្រ្តីករចម្រុះជាតិសាសន៍ល្បីជាច្រើនទៀតដូចជា ឌីជេ SEQUENCE មកពីហុងគ្រី ឌីជេBLAZIN មកពីអង់គ្លេស WATT’S UP មកពីបារាំង B FOX មកពីក្រុម KIMCHI COLLECTIVE, SAINT VINCENT មកពីបារាំង និង ROB BIANCHE មកពីអូស្រ្តាលី។

កម្មវិធី Pool Party នៅក្លិប DIB ក្នុងមជ្ឈមណ្ឌលកោះពេជ្រ បានបើកជាផ្លូវការនៅម៉ោង 1 រសៀល ថ្ងៃសៅរ៍ដោយមានភ្ញៀវចូលរួមយ៉ាងច្រើនកុះករនៅក្នុងកម្មវិធីនេះរហូតដល់យប់ជ្រៅ ហើយនិងបានរីករាយក្រេបរសជាតិឆ្ងាញ់នៃស្រាបៀរ Heineken។ ដើម្បីទទួលបាននូវព័ត៌មានថ្មីៗអំពីកម្មវិធីផ្សេងៗដែលឧបត្ថម្ភដោយស្រាបៀរ Heineken សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ៖ www.facebook.com/Heineken/ ៕ វឌ្ឍនា


ចែករំលែក៖