ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ២នាក់ជាក់ស្តែងពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ២១និង៥០នាទី កម្លាំងនគរបាលអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យអាវុធជាតិផ្ទុះ ដើម្បីការពារសុវត្ថិភាពក្នុងមូលដ្ឋានបានឃាត់ខ្លួនជនសង្ស័យចំនួន២ជាក់ស្តែង ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនប្រព្រឹត្តនៅចំណុចផ្លូវ២៧១ ក្រុមទី៣២ ភូមិ១១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យ ១. ឈ្មោះ លី ណារិទ្ធ ហៅ រ៉ាយ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ មានទីលំនៅ ផ្ទះជួលគ្មានលេខ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និង២.ឈ្មោះ សុខ ហេង ហៅហេង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងភ្លើង ស្នាក់នៅផ្ទះជួលគ្មានលេខ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជាមួយនេះសមត្ថកិច្ចបានចាប់យកវត្ថុតាង ក្រាមពណ៌សថ្លាចំនួន០១កញ្ចប់តូច (សង្ស័យជាគ្រឿង ញៀន ), ម៉ូតូចំនួន០១គ្រឿងម៉ាក YAMAHA V.SPA បិទតែម SUZUKI SMASH.V ពណ៌ខ្មៅ មានស្លាកលេខ ភ្នំពេញ 1FY-1582 មានលេខតួ និងលេខម៉ាស៊ីន001178, ទូរសព្ទដៃចំនួន០១គ្រឿង ម៉ាកNOKIA មានលេខ 096 822 0259, សោរទីបលេខ៨ ចំនួន០១, កូនកាំបិតដងក្រហមចំនួន០១ និងដែកកេះចំនួន០២។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួល គោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕ស តារា


ចែករំលែក៖