ព័ត៌មានទាន់ហេតុការណ៍៖

លោកអូស្មាន ហាស្សាន់ ៖ រាជរដ្ឋាភិបាលកម្ពុជាផ្ដល់ឱកាសការងារដល់អ្នកវិនិយោគម៉ាឡេស៊ី សម្រាប់ទីផ្សារហាឡាល់

ចែករំលែក៖

ភ្នំពេញ ៖ លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ៖ រាជរដ្ឋាភិបាលកម្ពុជាផ្ដល់ឱកាសការងារដល់អ្នកវិនិយោគ ម៉ាឡេស៊ី សម្រាប់វិនិយោគទុនលើ ទីផ្សារហាឡាល់ នៅកម្ពុជា និងផ្ដល់ឱកាសចាប់ ដៃគូរធ្វើអាជីវកម្ម ជាច្រើនទៀត លើការងារសេដ្ឋកិច្ច ពាណិជ្ជកម្ម, ឧស្សាហកម្ម, កសិកម្ម និងសិប្បកម្មគ្រប់ធុន ។ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់បែបនេះ ក្នុងឱកាស ទទួលជួប និង ពិភាក្សាការងារ ការវិនិយោគទីផ្សារហាឡាល និងសក្តានុពល នៃឱកាសការងារសំរាប់ការវិនិយោគនៅកម្ពុជា ជាមួយ គណៈប្រតិភូ លោក បណ្ឌិត Prof. Datuk Dr. Malik bin Musharaf និង អ្នកជំនាញការហាឡាលម៉ាឡេស៊ី នៅស្នាក់ការកណ្ដាលអង្គការ មូលនិធិអភិវឌ្ឍន៏មុស្លិមកម្ពុជា កាលពីល្ងាចថ្ងៃទី ០២ ឧសភា ឆ្នាំ២០១៧ ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ៖ កាលពីដើមខែមករា ឆ្នាំ២០១៧ ក្រុមការងារអ្នកបច្ចេកទេស កម្ពុជា និង ម៉ាឡេសុី បានជួប ពិភាក្សា លើទុវិនិយោគរបស់

ក្រុមហ៊ុនអភិវឌ្ឍន៍ហាឡាលម៉ាឡេសុី Halal Deve lopment Corporation លើទឹកប្រាក់ ៥០ លានដុល្លារ ដោយសហការជាមួយ ក្រុមហ៊ុន SNL Meat Supplies Pty Ltd ដែលជាកសិដ្ឋាន សំឡេះគោអូស្រ្តាលីធំជាងគេនៅអាសុី និងធំទី ២លើពិភពលោក បន្ទាប់ពីប្រទេសអូស្រ្តាលី ក្នុង១ម៉ោងអាចសំឡេះគោបាន ៥០-៦០ ក្បាល និងទទួលបានសាច់ទម្ងន់៦០០គីឡូក្រាម ទៅ ១០០០ គីឡូ ក្រាម សម្រាប់ផ្គត់ផ្គង់លើទីផ្សារជាតិ និងអន្តរជាតិ ជា ពិសេសនៅលើទីផ្សារនៅអាស៊ី នៅអារ៉ាប និងនៅអឺរ៉ុប ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ៖ ជាមួយគ្នា នេះម៉ាឡេស៊ី ក៏ បានចូលរួមចំណែកអភិវឌ្ឍន៍លើកស្ទួយ សហគមន៍ឥស្លាមនៅ កម្ពុជាតាមរយៈ ជំនួយឧបត្ថម្ភមនុស្សធម៌ ផ្សេងៗដូចជា ការផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិត បានបន្តការសិក្សានៅតាម សកលវិទ្យាល័យ,មហាវិទ្យាល័យ នានានៅ ប្រទេសម៉ាឡេស៊ី បានចូលរួមកសាងវិហារ, សាលារៀន , វគ្គបណ្តុះបណ្តាលគ្រូបង្រៀន ,សិក្ខាសាលាជំនាញ ហិរញ្ញវត្ថុឥស្លាម ,ការគ្រប់គ្រងវិស័យហាឡាល , ការប្រមូលវិស័យវ៉ាហ្គាហ្វ (ទាយជ្ជទាន) គ្រប់គ្រងវិស័យហ្សាកាត់ (ការបរិច្ចាគទ្រព្យ) បច្ចេកទេសគ្រប់គ្រងហាជ្ជី (ការធ្វើធម្មយាត្រា) បច្ចេកវិទ្យា ឧបត្ថម្ភដល់កុមារកំព្រា កម្មវិធី ស្រាយបួស និងជំនួយគ្រោះធម្មជាតិជាដើម ៕ សំរិត


ចែករំលែក៖