ភ្នំពេញ៖ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ កម្លាំងអគ្គនាយកដ្ឋានអន្តប្រវេសន៍ សហការជាមួយមូលដ្ឋានខណ្ឌចំកាមន ចុះឆែកឆេរ និងត្រួតពិនិត្យ ឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ា ដែលរស់និងធ្វើការគ្មានច្បាប់ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៤៣០ នៅភូមិគ្រិះមហាលាភ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ការចុះត្រួតពិនិត្យនិងឆែកឆេរនេះ ដឹងនាំដោយ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំងរបស់ លោក ឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត អនុវត្តន៍នីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងមូលដ្ឋានខណ្ឌចំកាមន ចុះមកត្រួតពិនិត្យនិងឆែកឆេរ ជនអន្តោប្រវេសន៍ទាំងនេះដែលមករស់នៅ និងធ្វើការខុសច្បាប់។ ឃាត់ខ្លួនមនុស្សចំនួន៩នាក់។
បច្ចុប្បុន ជនទាំងនេះ ត្រូវ បញ្ជូន ទៅ កាន់ នាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដើម្បី បន្ត នីតិ វិ ធី ៕ ស រស្មី