ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ៣នាក់ ចាប់យកម្សៅក្រាមថ្លាស៥កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន៣នាក់ រួមនឹងម្សៅក្រាមថ្លាសចំនួន៣កញ្ចប់ធំ ២កញ្ចប់តូច និងឧប្បករណ៍ប្រើប្រាស់មួយចំនួន ត្រូវសមត្ថកិច្ចចាប់ខ្លួន និងចាប់យកវត្ថុតាងកាលពីវេលាម៉ោង១១និង០០នាទីព្រឹក ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួលផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនសង្ស័យទី១ឈ្មោះ ផល ផៃ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរធ្វើការរោងចក្រ ស្នាក់នៅបន្ទប់ជួលទីតាំងឃាត់ខ្លួនខាងលើ និងមានស្រុកកំណើតឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ទី២ឈ្មោះ សួស សុវណ្ណារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ និងទី៣ឈ្មោះ ធូ រិន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរអ្នកលើកឥវ៉ាន់ដាក់តាមឡាន ស្នាក់នៅខាងក្រោយសាលាតិចណូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មុនឃាត់ខ្លួន កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌ បានសហការជាមួយនឹងនគរបាលប៉ុស្តុ៍ភ្នំពេញថ្មីចុះធ្វើរដ្ឋបាលនៅចំណុចខាងលើ ទើបឈានដល់ការឃាត់ខ្លួនពួកគេទាំង៣នាក់ រួមនឹងវត្ថុតាងដោយចោទពីបទជួញដូរនូវសារធាតុញៀន ។

បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាការ៕ តុង សីហា


ចែករំលែក៖