ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃចុះត្រួតពិនិត្យក្របខណ្ឌនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីរកការលាក់ទុកកម្លាំងខ្មោច

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ក្រុមការងារសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ជុក គឹមហួរ អគ្គនាយករងសវកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូ ចុះកមត្រួតពិនិត្យ ក្របខណ្ឌកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីរាប់មុខជាក់ស្តែងកងកម្លាំង ដែលបាននិងកំពុងបំពេញកិច្ចការងារនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីស្វែងរកក្រែងមានការលាក់ទុកកម្លាំងខ្មោច ស៊ីបា្រក់ខែរដ្ឋ ដោយមានតែឈ្មោះ ប៉ុន្តែគ្មានមុខមកធ្វើការងារនោះ ។

ការចុះត្រួតពិនត្យបានដំណើរការទៅរយៈពេលមួយសប្តាហ៍គិតចាប់ពីថ្ងៃទី២ ខែឧសភា រហូតដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧ ទើបបញ្ចប់នៃកិច្ចការងាររបស់ក្រុមការងារសវកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ ។ ការចុះត្រួតពិនិត្យនោះដែរត្រូវគេមើលឃើញថា ជាផ្នែកមួយនៃការអនុវត្តគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងជួរកងកម្លាំងនគរបាល ដែលមានតួនាទីភារកិច្ចការពារសន្តិសុខ និងបំរើសេវាកម្មរដ្ឋបាលជូនប្រជាពលរដ្ឋ ។

លោកឧត្តមសេនីយ៍ឯក ជុក គឹមហួរ អគ្គនាយករងសវកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ បានមានប្រសាន៍ថា ក្រុមការងារចុះមកធ្វើវកម្មនៅអង្គភាពស្នងការដ្ឋាននគរបាលខេត្តបន្ទាយ មានជ័យពិនិត្យដូចជា បញ្ជីវត្តមានប្រចាំថ្ងៃរបស់កម្លាំងនគរបាល ពិនិត្យឯកសារពាក់ព័ន្ធលើបញ្ជី ការិយាល័យបុគ្គលិក មានតួនាទីគ្រប់គ្រងកងកម្លាំងនគរបាលក្នុងស្នងការដ្ឋាននគរបាល ខេត្ត និងពិនិត្យពីអសកម្មរបស់កម្លាំងនគរបាលដែលសេរី មិនមកបំពេញកិច្ចការងារ ហើយបើរកឃើញថា កម្លាំងគរបាលសេរីមិនមកធ្វើការ ធ្វើរបាយកាណ៍ទៅក្រសួងមហាផ្ទៃដើម្បីសុំគោលការណ៍និងអាចប្រឈម កាត់ចោលពីក្របខណ្ឌនគរបាលជាតិ ។

លោកឧត្តមសេនីយ៍ឯក អគ្គនាយករងសវកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃបានមានប្រសាន៍ឱ្យដឹងទៀតថា ក្រុមការងារសវកម្មផ្ទៃក្នុង ក៏ត្រួតពិនិត្យបញ្ជីហិរញ្ញវត្ថុ ពាក់ព័ន្ធនិងការប្រើប្រាស់ថវិការបស់រដ្ឋដែលក្រសួងមហាផ្ទៃទម្លាក់មក តើអង្គភាពស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យអនុវត្តបានត្រឹមត្រូវតាមគម្រោងដែររឺទេ ដូចជាថវិកាចំណាយលើការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ចំណាយប្រេងសាំង ជាដើម។មិនតែប៉ុណ្ណោះក្រុមការងារ ក៏ត្រួតពិនិត្យលើទ្រព្យស្បត្តិរបស់រដ្ឋនៅក្នុងស្នងការដ្នាននគរបាលខេត្តបន្ទាយមានជ័យ ដូចជា រថយន្ត ម៉ូតូ គ្រឿងបរិក្ខារ ផ្សេងៗ និងលិខិតឯកសាររដ្ឋបាលពាក់ព័ន្ធមួយចំនួនទៀតផងដែរ ៕ សំ វិច្ឆិកា


ចែករំលែក៖